
កាលពីថ្ងៃចន្ទម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Johannesburgដែលជាទីក្រុងធំបំផុតរបស់អាហ្វ្រិកខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះព្រិលធ្លាក់ជាលើកដំបូងក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ។
ស្របពេលដែលតំបន់មួយចំនួននៅអាហ្វ្រិកខាងត្បូង មើលឃើញព្រិលធ្លាក់ទៀតទាត់អំឡុងខែរដូវរងារនៅអឌ្ឍគោលខាងត្បូង ចាប់ពីខែមិថុនា ដល់ខែសីហានោះ ទីក្រុង Johannesburg បានមើលឃើញព្រិលធ្លាក់លើកចុងក្រោយកាលពីខែសីហា ឆ្នាំ២០១២។
ខណៈពេលនោះដែរ សេវាកម្មឧតុនិយមអាហ្វ្រិកខាងត្បូង បានចេញការព្រមាន ដោយសារអាកាសធាតុត្រជាក់បានវាយប្រហារខេត្ត Gauteng ដែលមានទីក្រុង Johannesburg និងរដ្ឋធានី Pretoria ៕