សម្ដេចតេជោ៖«ការដឹកជញ្ជូនកម្មករនិយោជិតទៅបោះឆ្នោត មិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ»

2023/07/12 01:04:22 am        521

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់បន្ថែម​តាមរយៈ​បណ្ដាញ​សង្គម Twitter នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះថា ការបញ្ចេញរថយន្តក្រុង​សាធារណៈដឹក​ជញ្ជូនកម្មករ​និយោជិតនេះ គឺមិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែន​ជាការទិញដូរ​សន្លឹកឆ្នោតឡើយ។

សម្ដេចតេជោបានសរសេរថា៖«ខ្ញុំបានចេញបទបញ្ជាសារជាសម្លេងឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង​សាធារណៈប្រមាណពី៣០០-៣៥០គ្រឿង ដើម្បីសម្រួលលើការដឹកជញ្ជូនកម្មករ​កម្មការិនីទៅបោះឆ្នោតជាតិ​ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅតាមបណ្តាខេត្ត។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ការដឹកជញ្ជូននេះ មិនរើស​អើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតឡើយ»។

សម្ដេចតេជោបានបញ្ជាក់ថា៖«យើងដឹកគ្រប់និន្នាការនយោបាយ ហើយខ្ញុំបានស្នើឲ្យរៀបចំចំនួនរថយន្តឲ្យបានច្បាស់ ថាខេត្តណាតម្រូវការប៉ុន្មាន»។

សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ការដឹកជញ្ជូននេះទៀតសោតគ្មានយកថ្លៃនោះទេ ដូច្នេះសាលារាជធានីភ្នំពេញ​រៀបចំឲ្យមានអ្នកបើកបរ ឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់លើសុខុមាល​ភាពកម្មករកម្មការិនី។

សម្ដេចតេជោថ្លែងថា យន្តការនេះនឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករ-កម្មការិនី ដែលត្រូវធ្វើ​ដំណើរទៅបោះឆ្នោត៕ ដោយ ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
2026/09/15 06:38:32 pm        1
រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/09/15 06:03:45 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
2026/09/15 05:56:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ

2026/09/15 06:54:31 pm
​កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
2026/09/15 06:52:54 pm
​អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
2026/09/15 06:50:27 pm
​នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
2026/09/15 06:48:54 pm
​ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
2026/09/15 06:46:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm