
អង្គការឧតុនិយមពិភពលោក (WMO)បាននិយាយកាលពីថ្ងៃចន្ទថា កម្រិតទឹកកកសមុទ្រអាក់ទិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីខែមុន គឺជាក្តីកង្វល់មួយដែលក្រុមអ្នកជំនាញអភិវឌ្ឍន៍និយាយថា ស្របពេលកើតមានសីតុណ្ហភាពផ្ទៃសមុទ្រពិភពលោកខ្ពស់ខុសពីធម្មតា។
WMOនិយាយថា កម្រិតទឹកកកសមុទ្រអាក់ទិកកាលពីខែមុន គឺជាខែមិថុនាក្តៅបំផុតពុំធ្លាប់ដែលរកឃើញ ស្ថិតនៅក្នុងកម្រិតទាបបំផុត ចាប់តាំងពីការអង្កេតតាមផ្កាយរណបចាប់ផ្តើម ពោលគឺស្ថិតនៅក្នុងកម្រិត ១៧ភាគរយពីលើកម្រិតមធ្យម។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Michael Sparrowដែលជាប្រធានកម្មវិធីស្រាវជ្រាវអាកាសធាតុពិភពលោក បានចាត់ទុកបាតុភូតនេះថាជាក្តីកង្វល់ខ្លាំងបំផុត។
WMO និយាយថា បាតុភូតអាកាសធាតុ El Ninoដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ត្រូវបានគេរំពឹងថានឹងបង្កើនសីតុណ្ហភាពទាំងនៅលើដី និងក្នុងមហាសមុទ្រ ដែលអាចនាំឲ្យកើតមានរលកកម្តៅសមុទ្រ និងសីតុណ្ហភាពខ្ពស់បំផុត៕