
សួនសត្វមួយ នៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹង នៅថ្ងៃអង្គារ (ទី១១ ខែកក្កដា)នេះថា ថ្មីៗនេះ ខ្លួនបានស្វាគមន៍កូនខ្លាឃ្មុំផេនដាយក្សភ្លោះដំបូងគេ ដែលបានកើតនៅក្នុងប្រទេសនេះ។
សួនសត្វបានឲ្យដឹងថា កូនខ្លាឃ្មុំភ្លោះ ដែលសុទ្ធតែញីទាំង២ក្បាលនេះ បានកើតនៅសួនកម្សាន្ត Everland ក្បែររដ្ឋធានីសេអ៊ូល កាលពីថ្ងៃសុក្រ (ទី៧ ខែកក្កដា)។ វីដេអូដែលផ្តល់ដោយសួនសត្វនេះ បានបង្ហាញឲ្យឃើញមេខ្លាឃ្មុំផេនដាយក្ស ដែលផើមកាលពីមុន ទីបំផុត កើតបានកូនភ្លោះ។ សម្រាប់កូនខ្លាឃ្មុំភ្លោះនេះ ទី១ មានទម្ងន់ ១៨០ក្រាម និងទី២ ដែលបានកើតក្រោយជិតពីរម៉ោង មានទម្ងន់ ១៤០ក្រាម។
កំណើតរបស់កូនខ្លាឃ្មុំភ្លោះនេះ កើតឡើងជិត ៣ឆ្នាំ បន្ទាប់ពី Fu Bao ជាកូនខ្លាឃ្មុំផេនដាយក្សដំបូងគេដែលកើតនៅប្រទេសកូរ៉េខាងត្បូង បានបង្ហាញខ្លួនក្នុងពិភពលោកនេះ ជាមួយនឹងមេដូចគ្នានឹងកូនខ្លាឃ្មុំឈ្មោះ Ai Bao និងLe Bao។
ប្រទេសចិនបាន និងកំពុងបញ្ជូនសត្វតំណាងស-ខ្មៅរបស់ខ្លួនទៅក្រៅប្រទេស ដែលជាសញ្ញានៃសុច្ឆន្ទៈ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ជាផ្នែកមួយនៃអ្វី ដែលត្រូវបានគេស្គាល់ថា «ការទូតខ្លាឃ្មុំផេនដាយក្ស»៕