
លោក Sami odehបន្តផ្តល់នំបុ័ងដែលគេចូលចិត្តដល់អតិថិជនរស់នៅក្នុងទីក្រុង Rafahស្ថិតក្នុងតំបន់កាន់កាប់ភាគខាងត្បូងហ្គាហ្សាស្រ្ទីប ពីឡ.ដុតអុសរបស់គាត់ ដែលមាននៅក្នុងគ្រួសាររបស់លោកច្រើនជំនាន់មកហើយ។
អតិថិជនមួយចំនួនរបស់លោក ត្រូវការដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនីរយៈពេលយូរនៅក្នុងតំបន់ហ្គាហ្សា ឬពុំអាចទិញចង្រ្គានហ្គាសមកប្រើនៅផ្ទះរបស់ពួកគេបាននោះទេ តែផ្ទុយទៅវិញពួកគេយកចំណីអាហារ និងម្សៅនំរបស់ពួកគេមកដុតនៅឡ.ដុតអុសរបស់លោក Odeh ។
ក្រុមអតិថិជននិយាយថា អុសធ្យូង និងអុសមានច្រើនជាងអគ្គិសនី ឬចង្រ្កានហ្គាស ហើយងាយនឹងប្រើថែមទៀតផងសម្រាប់ការដុតនំ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ប្រជាពលរដ្ឋជាង ២,៣លាននាក់ បានរស់នៅក្នុងតំបន់ដ៏តូចចង្អៀតនេះ ស្ថិតនៅចន្លោះប្រទេសអេហ្ស៊ីប និងអ៊ីស្រាអែល គឺជាតំបន់មួយដែលត្រូវការថាមពលប្រហែល ៥០០មេហ្គាវ៉ាត់ក្នុង១ថ្ងៃ អំឡុងរដូវក្តៅ៕