
ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីប្រជុំកោះសូឡូម៉ុង លោក ម៉ាណាសេ សូហ្គាវ៉ារេ (Manasseh Sogavare) កាលពីថ្ងៃចន្ទ (១០ មិថុនា) បានប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក សូហ្គាវ៉ារេ បានទៅដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (៩ កក្កដា) ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងសន្តិសុខកាលពីឆ្នាំមុន ដើម្បីជាការជូនដំណឹងដល់សហរដ្ឋអាមេរិក និងប្រទេសជិតខាងរួមទាំងអូស្ត្រាលីផងដែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនគរបាល ដែលជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងរបស់ពួកគេ រយៈពេលបួនឆ្នាំបន្ទាប់ពីប្រជាជាតិប៉ាស៊ីហ្វិកមួយនេះបានប្តូរទំនាក់ទំនងពីកោះតៃវ៉ាន់ទៅរកប្រទេសចិនវិញ។
កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានសម្រេចផងដែរនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ពាណិជ្ជកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា និងកីឡា ខណៈដែលលោក សូហ្គាវ៉ារេ គ្រោងនឹងស្នាក់នៅប្រទេសចិនរហូតដល់ថ្ងៃសៅរ៍ (១៥ កក្កដា) ហើយនឹងបើកស្ថានទូតរបស់ប្រទេស សូឡូម៉ុង ជាផ្លូវការនៅទីក្រុងប៉េកាំងផងដែរ៕