អនុរដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Mukesh Agnihotri បាននិយាយនៅថ្ងៃអង្គារនេះថា ទឹកជំនន់ និងបំណាក់ដីនៅរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧២នាក់ស្លាប់ ក្នុងរយៈពេលមិនដល់មួយខែ។
វីដេអូថតដោយយានដ្រូន បានបង្ហាញឲ្យឃើញពីទឹកទន្លេពេញហៀរប្រៀបច្រាំង ដែលកំពុងជនលិចតំបន់ពលរដ្ឋរស់នៅ និងទីកន្លែងសាសនា។
ទន្ទឹមនឹងនេះ ទោះបីជាទឹកជំនន់ បានស្រកពីតំបន់ពលរដ្ឋនៅទីទំនាបក៏ដោយ វាបានបន្សល់ទុកនូវស្រទាប់ដីភក់ ដែលបានបំផ្លាញរបស់របរ និងបានបំផ្លាញទ្រព្យសម្បត្តិជាច្រើន។