អេស្ប៉ាញ៖ ការស្ទង់មតិដែលចេញផ្សាយដោយកាសែត អេល មុនដូ (El Mundo )បានបញ្ជាក់កាលពីថ្ងៃអង្គារថា មេដឹកនាំប្រឆាំងអេស្ប៉ាញលោក អាល់ប៊ើតូ នូណេសហ្វេចូ (Alberto Nunez Feijoo)មេដឹកនាំគណបក្សប្រជាជនអភិរក្សនិយម (PP) បានឈ្នះការជជែកដេញដោលតាមទូរទស្សន៍មួយកាលពីយប់ថ្ងៃចន្ទមុនការបោះឆ្នោតនៅចុងខែនេះ ។

ដោយលោក Feijoo នាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោតដែលនឹងធ្វើឡើង ថ្ងៃទី ២៣ ខែកក្កដានេះ ភារកិច្ចគឺស្ថិតនៅលើលោកនាយករដ្ឋមន្ត្រីផេដ្រូ សាន់ឆេស( Pedro Sanchez ) ដែលជាអ្នកសង្គមនិយម ដើម្បីបន្តការវាយប្រហារ។ ខណៈលោកបានការពារកំណត់ត្រាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលរបស់លោក ដែលលោកមិនបានទទួលរងនូវការវាយប្រហារដ៏សំខាន់ណាមួយឡើយ។
យោងតាមការស្ទង់មតិរបស់App ស៊ីកម៉ា ដូស (Sigma Dos)របស់ការសែត El Mundo ប្រហែល ៥៤% នៃអ្នកបោះឆ្នោតគិតថាលោក Feijoo បានឈ្នះការជជែកដេញដោលធៀបនឹងលោក Sanchez ទទួលបានត្រឹម ៤៦% ។
គេបានរកឃើញថា ២២% នៃប្រជាជនដែលបានបោះឆ្នោតឲ្យក្រុមអ្នកសង្គមនិយមនៅក្នុងការបោះឆ្នោតកន្លងមកមានអារម្មណ៍ថាលោក Feijoo បានឈ្នះការជជែកដេញដោល ខណៈដែលអ្នកបោះឆ្នោតគាំទ្រ គណបក្សប្រជាជនអភិរក្សនុយមមានតែ ៦% ប៉ុណ្ណោះ ដែលបានប្រគល់ជ័យជម្នះឲ្យទៅលោកនាយករដ្ឋមន្ត្រី Sanchez ៕
