ការធ្វើអន្តោប្រវេសន៍បានជំរុញឲ្យចំនួនប្រជាជនអឺរ៉ុប ត្រឡប់ទៅរកកំណើនក្នុងឆ្នាំ២០២២

2023/07/12 06:27:36 pm        105

អឺរ៉ុប៖ ការិយាល័យស្ថិតិសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនសហភាពអឺរ៉ុប បានកើនឡើងជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំមកនេះ នៅក្នុងឆ្នាំ២០២២ ដែលបានជំរុញដោយការធ្វើអន្តោប្រវេសន៍ចូលទៅក្នុងប្លុកនេះ ទោះបីមនុស្សជាច្រើនបានស្លាប់ច្រើនជាងកើតក៏ដោយ។

ចំនួនប្រជាជនរបស់សម្ព័ន្ធមិត្តនយោបាយ បានកើនឡើងពី៤៤៦,៧ លាននាក់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ ៤៤៨,៤លាននាក់ រយៈពេល១ឆ្នាំក្រោយមក។ តួលេខបានធ្លាក់ចុះសម្រាប់២ឆ្នាំជាប់ៗគ្នា កាលពីពេលមុនដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ ស្ថិតិសហភាពអឺរ៉ុប និយាយថា កំណើនចំនួនប្រជាជនដែលត្រូវបានពិនិត្យ អាចត្រូវបានរួមចំណែកយ៉ាងទូលំទូលាយដល់សកម្មភាពអន្តោប្រវេសន៍ដែលបានកើនឡើងក្រោយជំងឺ Covid-19 និងលំហូរដ៏ច្រើននៃជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន ដែលបានទទួលស្ថានភាពការពារបណ្តោះអាសន្ន នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុប។ 

ប្រទេសនៅអឺរ៉ុបជាច្រើន ប្រឈមនឹងការធ្លាក់ចុះ ឬចំនួនប្រជាជនមានវ័យចំណាស់ ដោយសារតែការលាយឡំគ្នានៃអត្រាការបន្តពូជទាប និងអាយុកាលមធ្យមខ្ពស់ ជាដំណើរការមួយដែល ដាក់ទម្ងន់លើការបង្កើតផ្នែកប្រជាសាស្ត្រនៃសេដ្ឋកិច្ច ខណៈ សមាមាត្រនៃការធ្លាក់ចុះប្រជាជនក្នុងវ័យធ្វើការងារ។ អ្នកគាំទ្រនិយាយថា ការធ្វើអន្តោប្រវេសន៍ គឺជាដំណោះស្រាយសំខាន់មួយ ចំពោះបញ្ហានេះ។ 

ស្ថិតិអឺរ៉ុប និយាយថា មានតែប្រទេសចំនួន៧ប៉ុណ្ណោះ បានកត់ត្រាការធ្លាក់ចុះក្នុងចំនួនប្រជាជនរបស់ពួកគេ ក្នុងឆ្នាំ២០២២ រួមមានប្រទេសអ៊ីតាលី ដែលចំនួនប្រជាជន ធ្លាក់ចុះជិត១៨០.០០០នាក់។ ប្រទេសដែលនៅសល់ចំនួន២០ប្រទេសទៀត នៅក្នុងប្លុកនេះ បង្ហាញពីការកើនឡើងចំនួនប្រជាជនរបស់ពួកគេ។ ការកើនឡើងដ៏ច្រើនត្រូវបានកត់ត្រា នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយការកើនឡើងប្រជាជនជាង១,១ លាននាក់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm