ស៊ូដង់៖ ក្រសួងសុខាភិបាលរដ្ឋ នៅទីក្រុង Khartoum បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ផ្លោងមិនកំណត់គោលដៅ បណ្តាលឲ្យមនុស្ស៣៤នាក់ស្លាប់ រួមមានទាំងកុមារ នៅក្នុងផ្សារដ៏ពេញនិយមមួយ នៅក្នុងទីក្រុង Omdurman ប្រទេស៊ូដង់។

យោងតាមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកស្លាប់និងរងរបួសភាគច្រើន គឺជាអ្នកលក់ដូរទំនិញនៅផ្សារ Melga និងអ្នកបើកបររថយន្តដឹកទំនិញ។
បន្ទាប់ពីជម្លោះប្រដាប់អាវុធផ្ទុះឡើង នៅក្នុងប្រទេសស៊ូដង់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចំនួនជនស៊ីវិលដ៏ច្រើន បានបង្ខំឲ្យភៀសខ្លួនចេញ រួមមានទាំងអ្នកដែលបានភៀសខ្លួននៅតែក្នុងប្រទេសរួចហើយដោយសាជម្លោះកាលពីពេលមុ ក្នុងប្រទេសស៊ូដង់ និងជនភៀសខ្លួនមកពីប្រទេសផ្សេងៗទៀត ដែលបានគិតថាមានសុវត្ថិភាពនៅក្នុងប្រទេសស៊ូដង់។

បន្ថែមលើការភៀសខ្លួនថ្មី នៅក្នុងប្រទេសនេះ មនុស្សជាង៦សែននាក់ រួមទាំងពលរដ្ឋស៊ូដង់ នីងជនភៀសខ្លួនមកពីប្រទេសដទៃដែលទទួលដោយប្រទេសស៊ូដង់បានភៀសខ្លួនចេញពីស៊ូដង់ ទៅកាន់ប្រទេសជិតខាង ឬត្រឡប់ទៅប្រទេសកំណើតវិញក្នុងកាលៈទេសៈដ៏លំបាកដែលតាមការកត់សំគាល់ ទៅកាន់ប្រទេសឆាត ស៊ូដង់ខាងត្បូង សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប និងប្រទេសអេត្យូពី៕