កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយដែលគេមិនស្គាល់ប្រភេទ

2023/07/12 06:48:12 pm        271

កូរ៉េខាងជើង៖ យោងតាមមន្ត្រីរបស់ប្រទេសជិតខាងនឹងគ្នា គឺកូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយដែលគេមិនទាន់ដឹងច្បាស់ថា ជាប្រភេទអ្វី ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដោយទីក្រុងតូក្យូបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការបាញ់នោះ។

ដោយមិនបានផ្ដល់ព័ទ៌មានលម្អិតបន្ថែមនាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយខ្លីៗ នៅព្រឹកថ្ងៃពុធ (ទី១២ ខែកក្កដា) នេះ ថា៖ «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណមួយ»។

ឆ្មាំល្បាតឆ្នេរ និងក្រសួងការពារជាតិរបស់ប្រទេសជប៉ុន ក៏បានឃើញអាវុធនេះផងដែរ ដោយឆ្មាំល្បាតឆ្នេរ បានប្រាប់ថា មីស៊ីលនោះ បានហោះក្នុងល្បឿនប្រហែល ៥៥០គីឡូម៉ែត្រ ហើយបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណជា ១១:១៣នាទីព្រឹក (ត្រូវនឹងម៉ោង២:១៣នាទី ម៉ោងសកល)។

គួរបញ្ជាក់ដែរថា កូរ៉េខាងជើងបានបង្កើនការបង្ហាញនូវអនុភាពរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយលោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំលោក Kim Jong Un បានថ្កោលទោសផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ហើយបានគំរាមបាញ់ទម្លាក់យន្តហោះស៊ើបការណ៍ បន្ទាប់ពីអះអាងថា យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ថ្មីៗនេះ បានរំលោភលើលំហអាកាសរបស់ខ្លួន។

ពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បានពណ៌នាការបាញ់នេះថា ជា «ការបង្កហេតុដ៏ធ្ងន់ធ្ងរ» ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយបាននិយាយថា «ការតវ៉ាយ៉ាងដាច់អហង្ការ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញការទូត ក្នុងទីក្រុងប៉េកាំង។

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក ក្នុងនោះរួមទាំងការបាញ់បង្ហោះផ្កាយរណបផងដែរ ក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm