មានការតវ៉ានៅទូទាំងប្រទេសអ៊ីស្រាអែលបន្ទាប់ពីសភាបានអនុម័តបឋមនូវសេចក្តីស្នើច្បាប់កំណែទម្រង់តុលាការ

2023/07/12 07:03:31 pm        258

អ៊ីស្រាអែល៖ បាតុករអ៊ីស្រាអែលរាប់ម៉ឺននាក់ បានបិទផ្លូវរថយន្តនានាទូទាំងប្រទេស និងផ្លូវចូលទៅកាន់ អាកាសយានដ្ឋានក្រុងតេលអាវីវ(Tel Aviv) ជាផ្នែកមួយនៃការបង្អាក់មួយថ្ងៃក្នុងការតវ៉ាប្រឆាំងទៅនឹងការរុញច្បាប់ថ្មីនៃការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល។ 

នៅក្នុងការអានច្បាប់លើកដំបូងនៃអំណានចំនួន៣លើក កាលពីយប់ថ្ងៃចន្ទ សភាអ៊ីស្រាអែលក្នុងក្រុមចម្រុះ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីបេន ចាមីន ណេតានយ៉ាងហ៊ូ (Benjamin Netanyahu) ដែលគ្រប់គ្រងអសានៈ៦៤ក្នុងចំណោមអសានៈសរុប១២០ បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលកុបចោលស្តង់ដារតុល្យភាពអនុញ្ញាឲ្យតុលាការកំពូល មានសិទ្ធិទាត់ចោលសេចក្ដីសម្រេចរបស់រដ្ឋាភិបាល។ 

ចលនាតវ៉ាដែលប្រឆាំងនឹងកំណែទម្រង់តុលាការ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ ហើយក្បួនតវ៉ានានាបានផ្ទុះឡើងទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈដែលមនុស្សប្រមូលផ្ដុំគ្នាបិទផ្លូវ រថយន្តមួយចំនួនតាំងពីព្រឹក និងបានប៉ាន់ប្រមាណថាមានក្រុមបាតុករប្រមាណ១៥.០០០នាក់ ដែលក្រោយមកបានហែក្បួនទៅកាន់អាកាសយានដ្ឋានបេន ហ្គូរីយិន( Ben Gurion )។ 

មានការតវ៉ាជាច្រើនទៀត បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ នៅខាងក្រៅ គេហដ្ឋានប្រធានានាធិបតី ក្នុងទីក្រុងហ្សេរ៉ុយសាឡឹម និងនៅក្នុងតំបន់ជាច្រើនទៀតទូទាំងទីក្រុងតេល អាវីវ និងទីក្រុងផ្សេងទៀត។ 

កាលពីល្ងាចថ្ងៃដដែល មនុស្សជាង៦០នាក់ត្រូវបានចាប់ខ្លួន។ មនុស្ស២នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារប៉ះទង្គិចជាមួយនគរបាល បន្ទាប់ពីក្រុមបាតុករបាន បំពានរនាំងបាំងផ្លូវនៅកណ្ដាលផ្លូវសម្រាប់រថយន្ត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm