ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​រោង​ចក្រ​ទាំង​អស់​ ត្រៀម​លក្ខណៈ​សម្បត្តិ​ អនុវត្ត​ប្រាក់​ខែ​១៨២​ដុល្លារ​និង​បើក​២​សប្តាហ៍​ម្តង​ឱ្យ​បាន​ទៀងទាត់​

2021/04/27 09:59:58 am        32

កណ្ដាល​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​បាន​អំពាវ​នាវ​ទៅ​​រោងចក្រ សហគ្រាស​ទាំងអស់​ដែល​កំពុង​អនុវត្ត​ប្រាក់​បៀវត្ស​កម្មករ ​១៧០​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​ ត្រូវ​ត្រៀម​លក្ខណៈស​ម្បត្តិ​អនុវត្ត​ប្រាក់បៀវត្ស​១៨២​ដុល្លារ​ និង​បើក​២​សប្តាហ៍​ម្តង​ឱ្យ​បាន​ទៀង​ទាត់​នៅ​ខែ​មករា​ដើម​ឆ្នាំ២​០១៩ ​ខាង​មុខ​នេះ។​

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ធ្វើ​ការ​អំពាវនាវ​បែប​នេះ ​ខណៈ​សម្តេច​បាន​អញ្ជើញ​បន្ត​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ ​និយោជិត​ ប្រមាណ​ជិត​២​ម៉ឺន​នាក់​ មក​ពី​រោង​ចក្រ ​សហគ្រាស ​ចំនួន​១២ ​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ នា​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​នេះ។​

សម្តេច​បាន​មាន​ប្រសាសន៍​ថា​ នៅ​សល់​តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ​ប្រាក់បៀវត្ស​កម្មករ​ ចំនួន ​១៨២​ដុល្លារ ​នឹង​ត្រូវ​អនុវត្ត​ និង​ត្រូវ​បើក​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ម្តង​ ហើយ​សម្តេច​ក៏​បាន​អំពាវ​នាវ​ឱ្យ​គ្រប់​បណ្តា​រោង​ចក្រ ​សហគ្រាស​ទាំងអស់​ក៏ដូច​ជាស្ថាប័ន​រដ្ឋ​ និង​វិស័យ​ឯក​ជ​ន​ដទៃ​ទៀត ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ ​អនុវត្ត​ឱ្យ​បាន​ល្អ ​កុំ​ឱ្យ​មាន​ការ​រអាក់​រអួល​។

កម្មករ​ កម្មការិនី ​បាន​បង្ហាញ​ការ​សប្បាយ​រីករាយ ​ដែល​នឹង​ការ​ទទួល​បាន​ប្រាក់​បៀវត្ស​កើន​នៅ​ដើម​ឆ្នាំ​២០១៩​ខាង​មុខ​ និង​បាន​សាទរ ​នឹង​គោល​នយោបាយ​បើក​ប្រាក់​ខែ​ជូនក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ម្តង​។

ក្នុង​ពិធី​សំណេះ​សំណាល​នេះ សម្តេច​តេជោ ​ក៏​យក​ឱកាស ​បង្ហាញ​នូវការ​ប្រៀបធៀបនៃ​ប្រាក់​បៀវត្ស​កម្មករ នៅតាម​បណ្តាប្រ​ទេស​ជា​ច្រើន​ក្នុង​តំបន់​ដែល​នៅមា​ន​ចំនួន​តិច​ជាង​យើង​នៅ​ឡើយ​។ ទោះជា​យ៉ាងណា សម្តេច​នៅតែមាន​មហិច្ឆតា​ ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាក់​បៀវត្សរ​បស់​កម្មករ​យើង​ឡើង​ដល់​២៤០​ដុល្លារ​ក្នុង​១​ខែ ​ដោយ​រដ្ឋ​បាន​ការ​គិត​គូរ​ ត្រៀម​ថវិកា​ប្រមាណ​៨០លាន​ដុល្លា​រថែម​ទៀត ​សម្រាប់​ប៉ះ​ប៉ូវ​ទៅលើ​ការ​បញ្ចុះ​តម្លៃ​អគ្កិសនី ​ដើម្បី​ឱ្យមា​ន​ការ​តម្លើង​ប្រាក់​​បៀវត្សនេះ​បាន​ឡើង​​ដល់​២៤០ដុល្លារ​នៅពេ​លណាមួយ។ សម្តេច​បាន​រម្លឹក​ថា ​គ្រាន់​តែ​២​ឆ្នាំ​នេះ ​ការ​លះ​បង់​ ប៉ះប៉ូវ​រប​ស់​រដ្ឋ ​ទៅលើ​ការ​បញ្ចុះថ្លៃអគ្គិសនី​ដើម្បីត​ម្លើង​ប្រាក់​បៀវត្សក​ម្មករ​នោះ ​រដ្ឋបា​ន​លះប​ង់​រហូត​ដល់​១២០​លាន​ដុល្លារ​អាមេរិក​រួច​ទៅហើ​យ៕​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm