ឯកឧត្តម ប្រាក់ សុខុន៖ ប្រទេសសមាជិកអាស៊ាននីមួយៗ​មានយុទ្ធសាស្រ្ត​ពាក់ព័ន្ធទៅនឹងកិច្ចការ​សិទ្ធិមនុស្សផ្សេងៗគ្នា

2023/07/12 07:22:51 pm        587

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី  ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវទស្សនថា ដោយហេតុ​អាស៊ាន​មាន​វប្បធម៌​សម្បូរ​បែប និងផ្នែកនយោបាយចម្រុះ ប្រទេសសមាជិក​អាស៊ាន​នីមួយៗ​មាន​យុទ្ធសាស្រ្ត​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការសិទ្ធិមនុស្សផ្សេងៗគ្នា ក្នុងការជំរុញរបៀបវារៈសង្គម និងបរិបទរៀងៗខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់បែបនេះ ក្នុងឱកាស​ជំនួប​រវាង​រដ្ឋ​មន្រ្តីការ​បរទេស​អាស៊ាន​ជាមួយតំណាង នៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ​នាអំឡុងអញ្ជើញចូលរួមសម័យពេញអង្គនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ កិច្ចប្រជុំគណៈ-កម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ  នៅទីក្រុង​ហ្សាការតា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងឱកាសជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន​ស្តីពីសិទ្ធិមនុស្ស (AICHR) រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​បាន​កត់​សម្គាល់​លើ​របាយការណ៍​ប្រចាំ​ឆ្នាំ២០២៣ (ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣) របស់ AICHR និងបាន​អនុម័ត​កម្ម​វិធី​ ឬសកម្មភាពអាទិភាពរបស់ AICHR ក្នុងឆ្នាំ២០២៤ ក្នុងគោលដៅពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងដល់ការលើកកម្ពស់ និងកិច្ច​ការពារ​សិទ្ធិ​មនុស្ស នៅក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែក​នូវ​ទស្សនថា «ដោយ​ហេតុ​អាស៊ាន​មាន​វប្បធម៌​សម្បូរបែប និងផ្នែកនយោបាយចម្រុះ ប្រទេសសមាជិ​កអាស៊ាន​នីមួយៗ​មាន​យុទ្ធ​សាស្រ្តពាក់​ព័ន្ធ​ទៅនឹងកិច្ចការសិទ្ធិមនុស្សផ្សេងៗគ្នា ក្នុងការជំរុញរបៀបវារៈសង្គម និងបរិបទរៀង​ៗ​ខ្លួន​»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បាន ស្នើឱ្យ AICHR ពិចារណា​អំពីការ​រៀបចំ​ និង​បោះពុម្ព​របាយការណ៍​ប្រចាំ​ឆ្នាំ​ដែលចងក្រងសកម្មភាព និងកម្មវិធីនានាដែលអាស៊ាន និង​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗសម្រេចបាន ក្នុងកិច្ចការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​រៀងៗខ្លួន៕ អត្ថបទ៖ តារា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
2026/09/28 08:57:42 pm        1
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
2026/09/28 06:57:53 pm        1
អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
2026/09/28 06:18:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម

2026/09/28 08:57:42 pm
​ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
2026/09/28 07:12:05 pm
​វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
2026/09/28 07:10:06 pm
​Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
2026/09/28 06:57:53 pm
​បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
2026/09/28 06:35:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/28 06:24:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 11:34:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/26 04:53:45 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm