ឯកឧត្តម ម៉ម ប៊ុនហេង ចុះពន្យល់អំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ពលរដ្ឋសង្កាត់អូរបែកក្អម

2023/07/12 07:30:32 pm        365

ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា ចុះពន្យល់អំពីគោលនយោបាយ និង​បង្រៀន​គូស​សន្លឹកឆ្នោត ជូដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងអាជីវករ​លក់​ដូរ​តាម​ផ្សារ​។

ក្នុងថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ​២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រម​ទាំង​ពន្យល់​អំពី​គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំនុច ដើម្បីការពារ និង​លើក​ស្ទួយផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនឹងនោះ ក៏សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ខាង​មុខ​នេះ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ព្រោះ​សំឡេង​ឆ្នោតរស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុម​គ្រួសារ និងប្រទេសជាតិ។

ចំណែកប្រជាពលរដ្ឋ និងអាជីវករលក់ដូរតាមផ្ទះ និងផ្សារ បានទទួលស្វាគមន៍ឯកឧត្តម ម៉ម ប៊ុនហេង រួមនឹងក្រុមការងារ ដែលបានអញ្ជើញមកផ្ទាល់ និងលើកកម្ពស់ទឹកចិត្តជូនប្រជាពលរដ្ឋ ឲ្យ​មានភាពកក់ក្តៅ និងមានជំនឿចិត្តកាន់តែមុតម៉ាំមកលើគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង សូម​សម្តែង​ការគោរព​ដឹង​គុណ​យ៉ាងជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិ នៅគ្រប់ទិសទី​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ពេញ​ទំហឹង​ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ធ្វើឲ្យសម្រេច​បាន​ជោគ​ជ័យ​ដ៏ត្រចះត្រចង់ ក្នុងការបម្រើប្រទេសជាតិ តាំងពីដំណាក់កាល សង្រ្គោះជាតិ ពីរបប​ប្រល័យ​ពូជសាសន៍រហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងសកម្មភាពថ្ងៃនេះ ក្រុមការងារ​នៅ​បន្ត​ធ្វើ​ចុះ​ទៅ​តាម​ខ្នងផ្ទះ ទីសាធារណៈ និងអប់រំផ្សព្វផ្សាយអំពីគោលនយោបាយបក្ស និងបង្រៀន​គូស​សន្លឹក​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) ជាហូរហែដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីគ្របដណ្តប់​អស់​ប្រជាជន​ក្នុង​មូល​ដ្ឋាន​ភូមិ សង្កាត់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm