ក្នុងមួយថ្ងៃភ្នំពេញមានសំរាមជាង ៣ ៥៥០តោន ត្រូវបានប្រមូល

2023/07/12 08:05:27 pm        572

រាជធានីភ្នំពេញក្នុងមួយថ្ងៃៗមានសំរាមប្រមាណ ៣ ៥៥០តោន ត្រូវបាន​ប្រមូលយក​ទៅ​ចាក់​នៅ​ទីលាន​ទុកដាក់សំរាម ដែលបញ្ហានេះ គឺ​បន្ទុក​មួយ​ដ៏​សំខាន់​ដែល​រដ្ឋបាល​រាជធានី​បាន​យក​ចិត្ត​ទុក​ដាក់​។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ ចំពោះ​អាជ្ញាធរ​រាជ​ធានីភ្នំពេញលើការងារគ្រប់គ្រងសំណល់អនាម័យ បរិស្ថានបានយ៉ាងល្អ នៅក្នុង​ឆមាសទី១ ឆ្នាំ២០២៣នេះ ដោយការប្រមូលសំរាមជាមធ្យម មួយថ្ងៃស្មើ ៣ ៥៥៦តោន ហើយ​អ្វី​ដែល​ពិសេស​ថែមទៀតនោះ គឺការទប់ស្កាត់ការចរាចរ ចែកចាយ និងសេពគ្រឿង​ញៀន​ក្នុង​ទីលាន​ចាក់​សំរាម​បាន១០០%។

ការកោតសរសើរ នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី៥០ របស់​ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានវត្តមាន ឯកឧត្តម កើត ឆែ អភិបាល​រងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា រដ្ឋបាលរាជធានី​ភ្នំពេញ​ក្រៅ​ពី​អនុវត្ត​ការងារ​ខាង​លើ​បាន​ល្អហើ​យ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះដែរ ក៏បានធ្វើឱ្យ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​មាន​ការ​ថយ​ចុះ ០៩លើក ដោយសមត្ថកិច្ចបង្ក្រាបបាន ២២០ករណី ឃាត់ខ្លួនបាន ៣៥៦នាក់ ដែល​ធ្វើ​ឱ្យ​សន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពល្អ ធានាបាន​នូវ​កិច្ច​ដំណើរ​ការ​ នៃ​ព្រឹត្តិការណ៍ធំៗ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរ។

ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ និង​កង​កម្លាំង​គ្រប់​លំដាប់​ថ្នាក់ ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួល​ចរាចរណ៍​ជូន​ដល់​គ្រប់​គណបក្ស​នយោបាយក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រនីតិកាលទី៧បានល្អប្រសើរប្រព្រឹត្តក្នុងបរិយាកាសស្ងប់ស្ងាត់ មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមគំហែង។ នេះ​ជា​ផ្លែផ្កា​គួរ​មោទនភាព ដែលសម្រេចបានលើគ្រប់វិស័យក្នុងរយៈពេល០៦ដើមឆ្នាំ២០២៣នេះ និង​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ច្បាស់ពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់​មន្ត្រី​រាជការ និងប្រជាជនក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងយកចិត្ត​ទុក​ដាក់​របស់​គណៈ​អភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែរដ្ឋបាល​រាជ​ធានី​ក៏​ត្រូវ​មាន​ការ​កែ​សម្រួល​ការងារ​របស់​ខ្លួន​ខ្លះ​ដែរ ដើម្បីទទួលបានលទ្ធផលល្អបន្ថែមទៀត។

ឯកឧត្តម កើត ឆែ បានមានប្រសាសន៍ថា ការកោត​សរសើរ​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ខាង​លើ ​គឺជាការលើកទឹកចិត្ត ដើម្បីឱ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​អនុវត្ត​ការងារ​ទាំង​នេះ​ឱ្យ​កាន់​តែ​ល្អប្រ​សើរ​ថែម​ទៀត ចំពោះការ​ណែនាំ​របស់​ក្រុម​ប្រឹក្សា​រាជធានី​ឱ្យ​មាន​ការ​កែស​ម្រួល​ការងារ​របស់​រដ្ឋបាលរា​ជ​ធានី ក៏ជាចំណុចល្អ ដើម្បីឱ្យរដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​បំពេញ​ចំណុច​ខ្វះ​ខាត​ផង​ដែរ​៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm