ហុងឌុយរ៉ាស់៖ក្រុមអាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា នគរបាលហុងឌុយរ៉ាស់ បានរឹបអូសកន្លែងលាក់អាវុធ និងគ្រាប់រំសេវដ៏ធំមួយ អំឡុងការវាយឆ្មក់នៅតាមពន្ធនាគារជាច្រើនកន្លែងក្នុងប្រទេសនៅអាមេរិកកណ្តាលមួយនេះ ។
ក្រមនគរបាល និយាយថា នៅក្នុងចំណោមអាវុធដែលរឹបអូសបាន រួមមានកាំភ្លើងវែងស្វ័យប្រវត្តិ AR-15, AK-47 កាំភ្លើងវែង M16, UZI កាំភ្លើងខ្លី គ្រាប់រំសេវ កំាបិត គ្រាប់បែកដៃ គ្រឿងញៀន គ្រឿងអលង្ការ ប្រាក់សុទ្ធ និងឧបករណ៍ទំនាក់ទំនងជាច្រើនទៀត ។
ប្រតិបត្តិការជំនឿ និងក្តីសង្ឃឹម ត្រូវបានធ្វើឡើងដោយក្រុមនគរបាលសណ្តាប់ធ្នាប់សាធារណៈហុងឌុយរ៉ាស់ (PMOP)។
ក្រុមអាជ្ញាធរ បានបំផ្លាញអាវុធដែលរឹបអូសបាន អំឡុងសន្និសីទសារព័ត៌មាន ជាទីដែលពួកគេដុតបំផ្លាញអាវុធ និងគ្រាប់រំសេវទាំងអស់នេះ ៕

