អេស្ប៉ាញ៖ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមសកម្មជនរក្សាបរិស្ថាន បានទាមទារឲ្យមានវិធានការអាកាសធាតុ ដោយបង្ហាញបដានៅកណ្តាលទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បីលើកកម្ពស់ការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ មុនការបោះឆ្នោតសកលលើកក្រោយ ដែលគ្រោងនឹងរៀបចំឡើងនៅពាក់កណ្តាលរដូវក្តៅខាងមុខនេះ ។

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Madrid បានព្យាយាមរកទីត្រជាក់ ដោយជួបជុំគ្នានៅតាមឆ្នេរទីក្រុង ដែលមានទឹកបាញ់ ជាទីដែលពួកគេប្រឈមនឹងសីតុណ្ហភាពដ៏ក្តៅបំផុតអំឡុងរលកកម្តៅទី២នៃឆ្នាំនេះ។
ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ AEMET បានព្រមានពីរលកកម្តៅកម្រិតអាសន្នពណ៌ក្រហមនៅក្នុងតំបន់ Aragon, Castilla-La Mancha និងតំបន់ Andalucia ។
រលកកម្តៅនេះដែរ ត្រូវបានគេរំពឹងថា នឹងអូសបន្លាយពេលរហូតដល់ថ្ងៃពុធ ពេលដែលសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ៕
