ចិន​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​ UN ចាត់​វិធានការ​រវាង​អ៊ីស្រាអែល​ និង​តំបន់​ហ្គា​ហ្សា និង​វាយ​ប្រហារ​អាមេរិក

2021/05/17 10:08:36 pm        271

​ចិន៖ រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បាន​អំពាវនាវ​ដល់​ក្រុម​​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្វែងរកមធ្យោបាយភ្លាមៗ​បញ្ឈប់​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និងបណ្ដា​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​របស់​តំបន់​ហ្គា​ហ្សា​។ ​លោក​ក៏បាន​ស្ដីបន្ទោស​សហរដ្ឋអាមេរិក​ផង​ដែរ​ ចំពោះ​កង្វះ​ចំណាត់​ការ​របស់​ក្រុមប្រឹក្សា​នេះ​។

​ប្រមុខ​ការទូត​ចិន​រូប​នេះ​បាន​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ ឲ្យ​កែប្រែ​ជំហរ​របស់​ខ្លួនលើ​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។ លោក Wang Yi បាន​និយាយ​ថា​ យើង​សូម​បញ្ជាក់​ជាថ្មី​ពី​ការ​អញ្ជើញ​របស់​យើង​ ចំពោះ​ក្រុម​បង្កើត​សន្តិភាព​ពី​ភាគី​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិនសម្រាប់​កិច្ច​ចរចា និង​ស្វាគមន៍​ក្រុម​អ្នកចរចា​ប៉ា​ឡេ​ស្ទី​ន​ និង​អ៊ីស្រា​អែល​ក្នុង​ការ​រៀបចំ​កិច្ចពិភាក្សា​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ចិន។

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Xinhua បាន​ដកស្រង់​ស្ដី​របស់​លោក Wang ដែល​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​ លោក Shah Mahmood Qureshi ថា គួរ​ឲ្យ​សោក​ស្ដាយ ​ក្រុមប្រឹក្សាសន្តិសុខ​ពុំបាន​ឈាន​ដល់​សម្រេច​បាន​កិច្ចព្រមព្រៀង ខណៈ​ដែល​សហរដ្ឋ​អាមេរិក​នៅ​តែ​ឈរ​លើ​ គោលការណ៍​បដិសេធ​លើ​យុត្តិធម៌​អន្តរជាតិ​៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        233
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        275
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm