កម្ពុជា និងម៉ាឡេស៊ី សហការគ្នាជំរុញកែលម្អសេវាថែទាំសុខភាពនៅកម្ពុជា

2023/07/12 09:24:39 pm        771

ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare នៅកម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway មក​ពីប្រទេសម៉ាឡេស៊ី បានសហការគ្នាជំរុញកែលម្អសេវាថែទាំសុខភាពនៅកម្ពុជា។ កិច្ចសហការ​រួមគ្នានេះ នឹងផ្តោតលើការផ្តល់សេវាថែទាំសុខភាពជាស្តង់ដារអន្តរជាតិដល់ប្រជាជនកម្ពុជា។

លោក Jason Harrison អ្នកគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare បានមាន​ប្រសាសន៍​ថា រូបលោកជឿជាក់ថា ជាមួយនឹងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងក្រមសីលធម៌ នឹងអាចផ្តល់ឱ្យប្រជាជន និងសង្គមកម្ពុជានូវសេវាវេជ្ជសាស្រ្តមានគុណភាពខ្ពស់។ លោកបន្តថា កម្ពុជាជាប្រទេសដែលមានចំនួនប្រជាជនកើនឡើង និងធនធានមានកម្រិត យើងជឿជាក់ថា កិច្ចសហការរួមគ្នានេះ នឹងជួយកែលម្អហេដ្ឋា​រចនាសម្ព័ន្ធ​ការលើកកម្ពស់​ប្រព័ន្ធ​ថែទាំ​សុខភាព​ក្នុងស្រុក ហើយថែមទាំងទទួលបាននូវការគាំទ្រពីអន្តរជាតិផងដែរ។ ប្រការនេះ នឹងធានាបានថា ប្រជាជន​កម្ពុជាទទួលបានការព្យាបាលប្រកបដោយគុណភាពកាន់តែប្រសើរឡើង។

អ្នកនាង Faith Tang ជំនួយការនាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ នៃមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sunway បានបញ្ជាក់ថា យើងមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ Intercare នៅ​ក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ អ្នកនាងបន្ថែមទៀតថា យើងអាច​បង្កើត​លទ្ធផល​ល្អ​លើ​សេវា​សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយ​យើង​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ឆ្ពោះទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់សម្រាប់ប្រទេសជាតិលើវិស័យវេជ្ជសាស្រ្ត។

តាមគណៈ​គ្រប់គ្រងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare នៅកម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway មកពីម៉ាឡេស៊ី បានរៀបចំពិធី​ចុះហត្ថ​លេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​កិច្ច​សហប្រតិបត្តិការជាយុទ្ធសាស្រ្ត ព្រមជាមួយការរំពឹងទុកថា ភាពជាដៃគូនេះ នឹងពង្រីក​ជំនាញ​ផ្នែក​វេជ្ជសាស្រ្ដក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី តាមរយៈមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway​៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm