អាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បាននិយាយថា ការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការប្រើសិទ្ធិវ៉េតូជំទាស់ការបន្តប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ(UN) គឺជាការចែកចាយជំនួយដល់មនុស្ស ៤លាននាក់នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគពាយព្យប្រទេសស៊ីរី ថាជារឿងអមនុស្សធម៌ ។

កាលពីថ្ងៃអង្គារម្សិលមិញ រុស្ស៊ី បានជំទាស់ទាំងស្រុងប្រតិបត្តិការរយៈពេលយូរនៅក្នុងប្រទេសទួរគី ក្រោយពួកគេប្រើសិទ្ធិវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខ UNចំពោះការបន្តការអនុញ្ញាតផ្តល់ជំនួយរយៈពេល ៩ខែនៅប្រទេសស៊ីរី ។
លោក Miller បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក ពិតជាខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់រុស្ស៊ី ហើយលោកសូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ឲ្យក្រុមប្រឹក្សាអនុញ្ញាតការបន្តនាំជំនួយឆ្លងកាត់ព្រំដែនរយៈ១២ខែ ចូលទៅក្នុងប្រទេសស៊ីរី ។

លោកនិយាយបន្តទៀតថា រុស្ស៊ីបានរារាំងសេចក្តីសម្រេចមួយនេះ បើទោះបីជាមានការគាំទ្រយ៉ាងច្រើនពីក្រុមប្រឹក្សា និងការអំពាវនាវពីអគ្គលេខាធិការ UN ទីភ្នាក់ងារមនុស្សធម៌ និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើកិច្ចការជំនួយនេះក៏ដោយ ៕
