អង់គ្លេស៖ អគ្គនាយកសារជីវកម្ម BBC កាលពីថ្ងៃអង្គារ (១១ កក្កដា) បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវការពិនិត្យឡើងវិញនូវនីតិវិធីរបស់ខ្លួន បន្ទាប់ពីមានរបាយការណ៍អំពីការបង់ប្រាក់ដែលត្រូវបានចោទប្រកាន់ដោយពិធីករដែលមិនបញ្ចេញឈ្មោះ ឲ្យដល់ក្មេងជំទង់ម្នាក់សម្រាប់ការថតរូបភាពអាសអាភាស។
ដោយថ្លែងក្នុងកម្មវិធីវិទ្យុ BBC លោកអគ្គនាយក Tim Davie បានប្រាប់អ្នកយកព័ត៌មានថា លោកចង់ពិនិត្យមើលពីមូលហេតុដែលការត្អូញត្អែរត្រូវបានកើនឡើងនៅទូទាំងស្ថាប័ន។ លោកបានបន្ថែមថា រឿងអាស្រូវនេះជាស្ថានភាពលំបាកដែលនឹងបង្កការខូចខាតដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសមួយនេះ៕

