អាស៊ាន៖ នៅថ្ងៃពុធ (១២ កក្កដា)នេះ បណ្តារដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)បានបើកកិច្ចប្រជុំចង្អៀត ដែលត្រូវគេរំពឹងថានឹងដោះស្រាយជម្លោះដែលកាន់តែរីកធំនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដែលកំពុងទទួលសមភាគីរបស់ខ្លួន នៅទីក្រុងហ្សាកាតា បាននិយាយថា ផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា ឬហៅថា "ការស្របមតិជាឯកច្ឆ័ន្ទប្រាំចំណុច" គួរតែនៅជាចំណុចផ្តោតសំខាន់របស់អាស៊ាន។
កិច្ចប្រជុំនេះធ្វើឡើងនៅពេលមានការសង្ស័យកើនឡើងជុំវិញប្រសិទ្ធភាពនៃប្លុកតំបន់មួយនេះ ដោយសារការខ្វែងគំនិតគ្នាខ្លះៗអំពីវិធីដោះស្រាយជម្លោះនៅក្នុងសហភាពមីយ៉ាន់ម៉ា និងការបរាជ័យរបស់របបយោធាក្នុងការអនុវត្តផែនការសន្តិភាពរបស់អាស៊ានដែលបានព្រមព្រៀងកន្លងមក។
អាស៊ានបានរារាំងរបបយោធាមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រោះតែការខកខានក្នុងការអនុវត្ត"ផែនការសន្តិភាពប្រាំចំណុច" ដែលជាដំណើរការការទូតតែមួយគត់ដើម្បីសម្រេចបានសន្តិភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាទីដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថាមនុស្សចំនួន ១,៥លាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួននៅប្រទេសនេះ៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ដែលកំពុងទទួលសមភាគីរបស់ខ្លួន នៅទីក្រុងហ្សាកាតា បាននិយាយថា ផែនការសន្តិភាពដែលបានព្រមព្រៀងគ្នា ឬហៅថា "ឯកភាពប្រាំចំណុច" គួរតែនៅជាចំណុចផ្តោតសំខាន់របស់អាស៊ាន។