ក្រុមអ្នកវិទ្យាសាស្រ្ត៖ ដីល្បាប់ក្រោមបាតបឹងកាណាដា បង្ហាញពីការចាប់ផ្តើមនៃនរសម័យរបស់ផែនដី

2023/07/12 11:11:20 pm        207

ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយកាលពីថ្ងៃអង្គារថា ដីល្បប់នៅក្រោមបាតបឹង Crawford ដែលជាបឹងតូចតែជ្រៅ ស្ថិតក្នុងខេត្ត Ontario ប្រទេសកាណាដា ផ្តល់ភស្តុតាងមិនអាចប្រកែកបានថា ផែនដីចូលដល់ជំពូកថ្មីនៃភូមិសាស្រ្តបង្កឡើងដោយសារមនុស្ស ដែលជានរសម័យកើតមានកាលពីរយៈពេលប្រហែល ៧ទសវត្សរ៍មុន ។ 

សមាជិកក្រុមការងារភូមិសាស្រ្ត (AWG) គ្រោងនឹងបញ្ជូនភស្តុតាងដល់ស្ថាប័នវិទ្យាសាស្រ្តអន្តរជាតិដែលទទួលខុសត្រូវលើការដាក់ឈ្មោះជំពូកភូមិសាស្រ្តក្នុងប្រវត្តិផែនដី ។ 

 ក្រុមអ្នកវិទ្យាសាស្រ្ត បានចុះស្រាវជ្រាវតាមទីតាំងរាប់សិបកន្លែងនៅជុំវិញពិភពលោក ហើយនិងបានលើកឡើងថា បឹង Crawford ស្ថិតនៅជិតទីក្រុង Toronto គឺជាទីតាំងមួយដែលបានផ្តល់សញ្ញាសំគាល់យ៉ាងពិសេសថា នរសម័យ ដែលសំខាន់ចំពោះយុគសម័យមនុស្ស បានមកដល់ហើយ ។ 

លោក Colin Waters គឺជាប្រធានក្រុម AWG និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Leicester របស់ចក្រភពអង់គ្លេស និយាយថា សារធាតុភ្លុយតានីត្យូមពីការសាកល្បងអាវុធនុយក្លេអ៊ែរកាលពីទសវត្សរ៍ឆ្នាំ ១៩៥០ បានផ្តល់សញ្ញាសំគាល់យ៉ាងច្បាស់សម្រាប់ការផ្លាស់ប្តូរទៅកាន់យុគសម័យភូមិសាស្រ្ត ហើយបន្ទាប់មកគឺ ការហក់ឡើងខ្ពស់ការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល និងជីគីមី ការផ្លាស់ប្តូរច្រើនលើការប្រើប្រាស់ដី ហើយនិងការធ្លាក់ចុះជីវចម្រុះ បណ្តាលមកពីការធ្វើកសិកម្ម ។ 

វត្តមានរបស់សារធាតុភ្លុយតានីតូនីញ៉ូម និងភស្តុតាងផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងសំណាកស្នូលនៃដីល្បប់ក្រោមបាតបឹង Crawford ។ 

សូមបញ្ជាក់ថានរសម័យ គឺចង់សំដៅលើជំពូកនៅក្នុងប្រវត្តិផែនដី ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីរបស់ផែនដី ដែលបង្កឡើងដោយសារតែសកម្មភាពរបស់មនុស្ស ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm