ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​នៅ​ឆ្នាំនេះ ​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ ការផ្តាច់​បារី

2021/05/17 10:13:16 pm        434

ភ្នំពេញ ៖ ​នៅ​ឆ្នាំ​២០២១​នេះ អង្គការ​សុខភាព​ពិភពលោក បានកំណត់​យក​ប្រធានបទ ​ការ​ផ្តាច់​បារី សម្រាប់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​។ ជាការ​ឆ្លើយតប​ទៅ​នឹង​ការយាយី​ជាស​កល ​នៃ​ការ​ផ្ទុះឡើង​ជំងឺ​កូ​វីដ​១៩ ​និង​ក្រោម​ហេតុផល​ថា អ្នក​ជក់បារី​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​អ្នក​មិន​ជក់បារី​ ប្រសិនបើ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​យ​ក “​ការ​ផ្ដាច់​បារី​” ជា​ប្រធានបទ​សម្រាប់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំ​២០២១​នេះ​។​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ដែល​BTV​ ទទួលបាន​នៅ​ថ្ងៃទី​១៧​ខែឧសភា​នេះ​។

យោងតាម​សេចក្តីប្រកាស​ដដែល​ បាន​បន្តថា វិធានការ​ដែលមាន​ប្រសិទ្ធ​ខ្ពស់​ក្នុងការ ជួយ​គាំទ្រ​អោយ​ប្រជាពលរដ្ឋ​អាច​ផ្ដាច់​បារី​បាន​ជោគជ័យ គឺ​ការដំឡើង​ពន្ធ​ថ្នាំជក់​។ ​នៅពេលដែល​ពន្ធ​ថ្នាំជក់​កើនឡើង អ្នក​ជក់បារី​ជក់​តិចជាង​មុន ឬ ផ្ដាច់​បារី​ទាំងស្រុង ដែល​នាំទៅរក ​ការថយចុះ​ចំនួន​អ្នកស្លាប់ អ្នក​ពិការ និង​អ្នក​ឈឺ​ដោយ​ការប្រើប្រាស់​ថ្នាំជក់​។ ​លើសពីនេះ​ទៀត​ ការដំឡើង​ពន្ធ​ថ្នាំជក់​ធ្វើអោយ​រាជរដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពន្ធ​បន្ថែម​សម្រាប់​ប្រើប្រាស់​លើ​ការទប់ស្កាត់​ជំងឺ​ជាពិសេស ​ការទប់ស្កាត់ និង​ការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។

មានមតិ​បំភ័ន្ត​មួយចំនួន​បានលើកឡើង​ថា ការដំឡើង​ពន្ធ​ថ្នាំជក់ នឹង​ធ្វើអោយ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ ប៉ះពាល់​ដល់​ឱកាស​ការងារ ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ​និង​ធ្វើ​អោយ​មានការ​គេច​មិន​បង់ពន្ធ​។ ប៉ុន្តែ​ប្រទេស​ជាច្រើន​ដែល​បាន​ដំឡើង​ពន្ធ​ថ្នាំជក់​រួចហើយ​ ក្នុងនោះ ​ប្រទេស​អាស៊ាន មាន​ហ្វីលីពីន និង​ថៃ ​បាន​បង្ហាញថា ប​ន្ទាប់ពី​ដំឡើង​ពន្ធ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ផ្ដាច់​បារី ​ហើយ​រដ្ឋាភិបាល​ទទួល​បាន​ពន្ធ​បន្ថែម​ពី​ថ្នាំជក់​យ៉ាងច្រើន​ ដែល​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ថវិកា​ទាំងនោះ​ ដើម្បី​ទ្រទ្រង់​សកម្មភាព​លើកកម្ពស់​សុខភាព​សាធារណៈ​បាន​យ៉ាងច្រើន​។

ករណី​សិក្សា​មួយ​របស់​ការ​អង្គការសហប្រជាជាតិ ស្ដីពី​ការ​វិនិយោគ​លើ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០១៩ បាន​បង្ហាញថា ​កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម ២៣៥​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក​ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ ​និង​៩៣៣​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិក ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាងមុខ បើ​ប្រទេស​កម្ពុជា ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​រហូតដល់​៧៥%​ នៃ​តំលៃ​បារី​លក់រាយ​៕


​អត្ថបទ​៖​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm