
ក្រុមអាជ្ញាធរនៅក្នុងប្រទេសនេប៉ាល់ បានទាញសាកសពមនុស្សទាំង ៦នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងកាលពីថ្ងៃអង្គារ ដែលរួមទាំងជនជាតិម៉ិកស៊ិក ៥នាក់ នៅក្នុងឧបទ្ទេវហេតុចុងក្រោយនៃគ្រោះមហន្តរាយអាកាសនៅប្រទេសក្នុងតំបន់ភ្នំហិម៉ាឡៃមួយនេះ ។
និយ័តករអាកាសចរណ៍ស៊ីវិល និយាយថា មូលហេតុដែលបណ្តាលឲ្យធ្លាក់ឧទ្ធម្ភាគចក្រនៅជិតតំបន់ Likkhu ស្ថិតនៅភាគឦសានរដ្ឋធានីកដ្ឋម៉ាន់ឌូ ពុំទាន់ដឹងនៅឡើយទេ ហើយរដ្ឋាភិបាល នឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតលើករណីមួយនេះ ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Manang Air ដែលដឹកភ្ញៀវទេសចរចូលចិត្តទស្សនាទេសភាពតាកំពូលភ្នំខ្ពស់នៅក្នុងប្រទេសនេប៉ាល់ ដែលរួមទាំងភ្នំ Everest គឺជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោក ៕

