
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងប្រភពគណៈកម្មាធិការបោះឆ្នោត បាននិយាយនៅថ្ងៃពុធនេះថា ស្ថាប័នបោះឆ្នោតរបស់ប្រទេសថៃ នឹងនិយាយយោងទៅរកតុលាការរដ្ឋធម្មនុញ្ញនូវករណីមួយជុំវិញថាតើបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat គួតែត្រូវបានដកហូតសិទ្ធ ជាសមាជិកសភាដែរឬយ៉ាងណា ជុំវិញបញ្ហាកាន់កាប់ភាគហ៊ុន។
ការយោងទៅរកករណីនេះ កើតមានឡើង១ថ្ងៃបន្ទាប់ពីលោក Pita កំណត់ពេលប្រកួតប្រជែងការបោះឆ្នោតលើបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងសភាទាំង២គឺរដ្ឋសភា និងព្រឹទ្ធសភា។ លោកមានការគាំទ្រពីគណបក្សចំនួន៨ ក្នុងសម្ព័ន្ធមិត្តដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។
ប្រភពមកពីគណៈកម្មាធិការ បានប្រាប់សារព័ត៌មានរ៉យទ័រថា គណៈកម្មការនឹងស្នើឲ្យព្យួរសមាជិកភាពសភារបស់លោក Pita មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward) ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោត ដោយត្រូវរងចាំសេចក្តីសម្រេចរបស់តុលាការ។
លោក Pita បាននិយាយសម្រាលចំពោះបញ្ហានេះ ដោយអះអាងថា ភាគហ៊ុននៅក្រុមហ៊ុនទូរទស្សន៍ ITV ត្រូវបានផ្ទេរ ហើយក្រុមហ៊ុនពុំមែនជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅមានសកម្មភាពនោះទេ។ លោកប្រឈមមុខការដកហូតសិទ្ធិ ជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងត្រូវបានហាមឃាត់ពីឆាកនយោបាយរយៈពេល២០ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានការរំលោភបំពានយុទ្ធនាការ។ លោក Pita បានដឹកនាំគណបក្ស ឆ្ពោះទៅមុខ (Move Forward) ចំពោះជ័យជម្នះដ៏គួឲ្យភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកល ដែលទទួលបានចំនួនអសនៈខ្ពស់បំផុត នាំមុខគណបក្សប្រឆាំងផ្សេងទៀត គឺគណបក្សនយោបាយមានប្រជាប្រីយភាំពខ្លាំង ភឿថៃ។