
កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ រុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនទៅលើទីក្រុងគីវ និងទីក្រុង និង Odesa រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលចាប់ផ្តើមជំនួបកំពូលអង្គការណាតូ នៅក្នុងប្រទេសលីទុយអានី ដើម្បីពិភាក្សាលើការគំរាមកំហែងសន្តិសុខពីទីក្រុងម៉ូស្គូ។
គ្មានគ្រោះថ្នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីគីវនោះទេ ប៉ុន្តែយោធាអ៊ុយក្រែននិយាយថា បំណែកធ្លាក់បានធ្វើឲ្យខូចខាតផ្ទះជាច្រើនខ្នងនៅក្នុងតំបន់ ក្រោយយានដ្រូន ត្រូវបានបាញ់ទម្លាក់ ។
កងកម្លាំងទ័ពអាកាសអ៊ុយក្រែន និយាយថា យានដ្រូន Shahed ផលិតនៅអ៊ីរ៉ង់២៦គ្រឿង ក្នុងចំណោម ២៨គ្រឿងដែលបាញ់ដោយរុស្ស៊ីកាលពីយប់កន្លងទៅ ត្រូវបានបាញ់ទម្លាក់ ។
លោក Oleh Kiper គឺជាអភិបាលក្នុងតំបន់និយាយថា យានដ្រូន ២២គ្រឿង ត្រូវបានបាញ់ទម្លាក់នៅពីលើទីក្រុងកំពង់ផែ Odesa ស្ថិតក្នុងសមុទ្រខ្មៅ បើទោះបីជាអគាររដ្ឋបាលនៅក្នុងកំពង់ផែ រងការខូចខាតក៏ដោយ ហើយអគ្គិភ័យដែលឆាបឆេះឡើងនៅចំណតគ្រាប់ធុញ្ញជាតិមួយកន្លែងនៅជិតកំពង់ផែ ត្រូវបានគេពន្លត់បានភ្លាមៗផងដែរ ។ វីដេអូដែលបញ្ចេញដោយមេបញ្ជាការកងកម្លាំងឯកភាពនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឃើញទាហានការពារដែនអាកាស បាញ់កាំភ្លើង ៕
