
កាលពីរសៀលថ្ងៃអង្គារម្សិលមិញ ក្រុមអាជ្ញាធរទីក្រុងសៀងហៃ បានប្រកាសអាសន្នរលកកម្តៅកម្រិតពណ៌លឿងទុំ ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី ២នៃការប្រកាសអាសន្ន ៣កម្រិត ស្របពេលដែលទីក្រុងរបស់ចិនមួយនេះ ប្រឈមនឹងសីតុណ្ហភាពខ្ពស់កើនឡើងដល់ ៣៧អង្សាសេជាលើកដំបូងក្នុងឆ្នាំ២០២៣។
ភ្ញៀវទេចរនៅតាមតំបន់ The Bundដែលជាតំបន់មាត់ទឹកដ៏ល្បីល្បាញមួយរបស់ចិន ពោពេញដោយតាំងយូរ មួក និងផ្លិត ស្របពេលដែលអ្នកជិះកង់ស្គី ស្វែងរកម្លប់ជ្រកនៅកន្លែងភ្លើងស្តុប។
សូមបញ្ជាក់ថា កម្តៅដ៏ហួតហែងបំផុត បានវាយប្រហារតំបន់ជាច្រើននៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។ ចំណែកឯតំបន់ផ្សេងទៀត ឃើញកើតមានព្យុះទឹកកក និងភ្លៀងធ្លាក់ខ្លាំង ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ថា កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមមន្រ្តីឧតុនិយម បានបន្តប្រកាសអាសន្នពីអាកាសធាតុក្តៅធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើននៅទូទាំងប្រទេសចិន ៕