ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន មានផែនការធ្វើពាណិជ្ជូបនីយកម្មការធ្វើដំណើរ ចេញដំណើរនិងចុះចតយានតាមខ្សែជាទៀងទាត់ ដែលប្រើប្រាស់បច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងយានដ្រូន។ ប្រធានក្រុមហ៊ុន សង្ឃឹមថា សេវាកម្មដែលគេហៅថា Taxi តាមអាកាស នឹងជួយជំរុញពាណិជ្ជកម្ម និងផលប្រយោជន៍ក្នុងការធ្វើដំណើរតាមអាកាស។
ប្រធានក្រុមហ៊ុនអាកាសចរណ៍ជប៉ុន លោក Akasaka Yuji និយាយថា Taxi តាមអាកាស នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរដើម្បីធ្វើដំណើរកាន់តែមានសុវត្ថិភាពនៅក្នុងតំបន់ជនបទ។ វានឹងពង្រីកលទ្ធភាពសម្រាប់អ្នកទេសចរ និងសម្រាប់ពាណិជ្ជកម្ម។ បន្ទាប់ពីធ្វើបទបង្ហាញជាសាធារណៈលើកដំបូងនៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ យើងសង្ឃឹមថានឹងមើលឃើញTaxi តាមអាកាស ហោះហើយជាលក្ខណៈពាណិជ្ជកម្មនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
ប្រធានក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និយាយថា តម្រូវការសម្រាប់ជើងហោះហើរដឹកអ្នកទេសចរ នឹងស្តារឡើងវិញយ៉ាងឆាប់រហ័សពីការធ្លាក់ចុះដោយជំងឺរាតត្បាត។ ប៉ុន្តែលោកនិយាយបន្ថែមថា តម្រូវការសម្រាប់ការធ្វើដំណើរពាណិជ្ជកម្មក្នុងស្រុក គឺនៅតែមាន៧០ភាគរយនៃអ្វីដែលវាមានមុនជំងឺ Covid និង៥០ភាគរយដែលមានសម្រាប់ការធ្វើដំណើរពាណិជ្ជកម្មក្រៅប្រទេស។
លោករំពឹងថា តម្រូវការសម្រាប់ជើងហោះហើរពាណិជ្ជកម្មនៅតែមានក្រោមកម្រិតមុនការឆ្លងរាលដាលជំងឺរាតត្បាតសម្រាប់ពេលខ្លះ។ លោកសង្ឃឹមថា ការជំរុញវិស័យទេសចរណ៍ ទៅកាន់ទីកន្លែងខុសៗគ្នា នឹងជួយបង្កើតតម្រូវការដែលនៅខ្សោយសម្រាប់ការធ្វើដំណើរពាណិជ្ជកម្ម។