
ប្រជាជន និងម្ចាស់អាជីវកម្ម នៅរដ្ឋវើម៉ិន សហរដ្ឋអាមេរិក បានវាយតម្លៃអំពីការខូចខាតកាលពីថ្ងៃអង្គារ បន្ទាប់ពីអ្វីដែលអង្គភាពសេវាកម្មអាកាសធាតុជាតិ បានចាត់ទុកថាជាការជនលិចដ៏មហន្តរាយ បានធ្វើឲ្យជនលិចផ្នែកជាច្រើននៅទីក្រុង Montpelier របស់រដ្ឋនេះ។ មន្ត្រីរដ្ឋ វើម៉ិន បានចាត់ទុកការជន់លិចនេះថាធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចាប់តាំងពី ព្យុះកំណាច Irene បានវាយប្រហាររដ្ឋប៉ែកឦសានកាលពីឆ្នាំ២០១១។
កាលពីចុងសប្តាហ៍ បានចាប់ផ្តើមមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានទឹកជំនន់ បិទផ្លូវជាច្រើនកន្លែងចេញទៅខាងក្រៅទីក្រុង និងធ្វើឲ្យមនុស្សជាច្រើនជាប់នៅក្នុងលំនៅឋាន។ នៅទូទាំងរដ្ឋ ក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះមនុស្សជាង ១០០នាក់ ពីលំនៅឋានរបស់ពួកគេ និងចេញពីរថយន្ត តាមទូក ហើយ ក្រុមមន្ត្រីនិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទពីមនុស្សជាច្រើន ដែលជាប់នៅក្នុងលំនៅឋានរបស់ពួកគេ នៅតំបន់ដាច់ស្រាយ៉ាល។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា លោកបានព្រមព្រៀងលើការប្រកាស សង្គ្រោះបន្ទាន់ និងបានសន្យាការគាំទ្រសហព័ន្ធឲ្យបានឆាប់រហ័ស សម្រាប់កិច្ចប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់រដ្ឋវើម៉ិន។