ភ្នំពេញ ៖ ក្រោយពីទទួលបានភាពជោគជ័យនៃការចាក់បញ្ចាំងនូវខ្សែភាពយន្តរឿង«ទីក្រុងខ្មោច» នៅរាជធានីភ្នំពេញរួចមក លោក MATT DILLON ដែលជាសមិទ្ធករ និងជាតារាសម្តែងហូលីវូដ បាននាំយកខ្សែ ភាពយន្តមួយនេះទៅខេត្តកំពត ដែលជាទីតាំងនៃការផលិតទស្សនីយភាពនានានៅក្នុងខ្សែភាពយន្តរបស់លោកកន្លងមក។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា នៅថ្ងៃទី១២ ខែកក្កដានេះ រឿង«ទីក្រុងខ្មោច»ត្រូវយកទៅចាក់បញ្ចាំងម្តងទៀតនៅ ទឹកដីខេត្តកំពត ក្រោមវត្តមានរបស់លោក MATT DILLON ផ្ទាល់ផងដែរ៕ ដោយ៖ គង់ ឌិន
