ភ្នំពេញ៖របាយការណ៍របស់គណៈកម្មកាចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង បង្ហាញថា ប្រជាពលរដ្ឋដល់ទៅជាង ២លាន ៨ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ដូសទី១។
ក្នុងរបាយការណ៍របស់ខ្លួន គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង បញ្ជាក់ថា ប្រជាពលរដ្ឋដល់ទៅជាង ២លាន ១៥ម៉ឺននាក់ បានស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនៅចន្លោះថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៦ ខែឧសភាឬក្នុងរយៈពេល ៩៦ថ្ងៃចុងក្រោយមកនេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋ ២ ០៨ ២៨២នាក់ហើយ បានទទួលវ៉ាក់សាំង ក្នុងនោះប្រជាពលរដ្ឋដល់ទៅជាង ១លាន ១៨ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងទាំង ២ដូសរួចរាល់។
របាយការណ៍ដដែលនេះ ឱ្យដឹងទៀតថា ចំនួនពលរដ្ឋជាង ២លាន ៨ម៉ឺននាក់ដែលទទួលបានការចាក់វ៉ាក់សាំងនេះ ស្មើនឹង ២០.៨២ភាគរយនៃតួលេខពលរដ្ឋ ១០លាននាក់ដែលរាជរដ្ឋាភិបាលគ្រោងផ្ដល់វ៉ាក់សាំងជូននៅត្រឹមចុងឆ្នាំនេះ៕អត្ថបទ ៖ សុធី