ព្រះសីហនុ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សាយសៀវភៅ បានធ្វេីពិធីផ្សព្វផ្សាយ ប្រគល់សៀវភៅចំនួន៥០០ក្បាល ជូនលោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឱ្យរដ្ឋបាលខេត្តព្រះសីហនុ ។
លោក ទុំប៉ែន វីរៈវិទូ ថ្លែងថា សៀវភៅដ៏មានគុណតម្លៃ លក្ខណៈប្រវត្តិសាស្រ្ត ដែលបង្ហាញពីការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកសាងពីប្រទេសបាក់បែកដោយសារសង្គ្រាម ក្លាយជាប្រទេសមានការអភិវឌ្ឍលេីគ្រប់វិស័យ មានភាពស្មេីមុខស្មេីមាត់លេីឆាកអន្តរជាតិ មានឯកភាពជាតិ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ស្ថិរភាពនយោបាយ និងរក្សាបាននូវសុខសន្តិភាពពេញលេញ សេរីភាពជូនប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។
លោក ទុំប៉ែន វីរៈវិទូ បន្តថា ក្នុងនាមតំណាងក្រុមការងារស្រាវជ្រាវរបាយការណ៍ និងបោះពុម្ពផ្សាយសៀវភៅចូលរួមការពារសន្តិភាពឱ្យខានតែបាន និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាថ្ងៃអនាគត ដេីម្បីបន្តដឹកនាំប្រទេសកម្ពុជា ទទួលបាន "ស្ថិរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍ១០០ឆ្នាំ ដំណាក់កាលទី១ ផ្ដេីមចេញពីសម្ដេចតេជោ ហ៊ុន សែន ស្ថានិកសន្តិភាព និងការអភិវឌ្ឍកម្ពុជា"៕ ដោយ ៖ ឧត្ដម






