អ្នកផ្សាយព័ត៌មានរបស់ BBC ពាក់ព័ន្ធនឹងរឿងអាស្រូវរូបថតផ្លូវភេទ ត្រូវបានដឹងថា ជាពិធីករឈានមុខគេ ឈ្មោះ Edwards

2023/07/13 05:06:01 pm        288

អង់គ្លេស៖ បណ្ដាញសារព័ត៌មាន បានធ្វើសេចក្ដីរាយការណ៍ថា អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញមួយរូបរបស់ចក្រភពអង់គ្លេស ឈ្មោះលោក Huw Edwards ត្រូវបានបង្ហាញអត្តសញ្ញាណដោយប្រពន្ធរបស់លោក កាលពីថ្ងៃពុធ (ទី១២ ខែកក្កដា) ខណៈអ្នកអត្ថាធិប្បាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC រូបនេះ កំពុងប្រឈមនឹងការចោទប្រកាន់ថា រូបលោកបានចំណាយប្រាក់ឲ្យយុវជនម្នាក់រាប់ពាន់ផោន ដើម្បីទទួលបានរូបថតអាសអាភាស។

លោក Edwards គឺជាអ្នកមានតួនាទីអត្ថាធិប្បាយព័ត៌មានពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth ទៅកាន់ប្រជាជាតិ នៅក្នុងខែកញ្ញា ហើយលោកបានដឹកនាំផ្សព្វផ្សាយព័ត៌មាននៃព្រឹត្តិការណ៍ធំបំផុតជាច្រើន នៅចក្រភពអង់គ្លេស ចាប់តាំងពីការផ្លាស់ប្ដូរសតវត្សរ៍ ដោយក្នុងនោះរួមទាំងការបោះឆ្នោត ពិធីរាជាភិសេក និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១២ ផងដែរ។

ភរិយារបស់លោកឈ្មោះ Vicky Flind បាននិយាយថា លោកស្រីកំពុងធ្វើសេចក្តីថ្លែងការណ៍មួយ ដោយសារការបារម្ភ ចំពោះសុខភាពផ្លូវចិត្តរបស់លោក Edwards និងដើម្បីការពារកូនៗរបស់ពួកគេ បន្ទាប់ពីរបាយការណ៍ដំបូងរបស់សារព័ត៌មាន «The Sun» បានគ្របលើរបៀបវារៈព័ត៌មាន និងបង្កឲ្យមានពាក្យជាការប៉ាន់ស្មានច្រើនថ្ងៃ។

លោកស្រី Flind បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោក Huw កំពុងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។ ដូចដែលត្រូវបានចងក្រងជាឯកសារយ៉ាងល្អ គាត់ត្រូវបានព្យាបាលដោយជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។

រឿងរ៉ាវដំបូងបានផ្ទុះឡើង កាលពីថ្ងៃសុក្រ (ទី៧ ខែកក្កដា) នៅពេលដែលសារព័ត៌មាន «The Sun» បានរាយការណ៍ថា ពិធីករឈានមុខរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បានផ្ដល់ប្រាក់ឲ្យយុវជនម្នាក់ចំនួន ៣៥.០០០ផោន (៤៥.០០០ដុល្លារ) ដើម្បីទទួលបានរូបថតខុសច្បាប់ ក្នុងរយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមនៅពេលដែលក្មេងនោះ មានអាយុ ១៧ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយ BBC បានផ្អាកការងារពិធីកររូបនេះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះឲ្យដឹងនោះទេ។ តារាទូរទស្សន៏ល្បីៗរបស់ BBC ជាច្រើននាក់ពេលនោះ បាននិយាយតាមរយៈបណ្ដាញសង្គមថា ពួកគេមិនមានពាក់ព័ន្ធនោះទេ បន្ទាប់ពីការនិយាយដេញដោលបានរីករាលដាលនៅលើប្រព័ន្ធអ៊ិនធឺណិត។ នគរបាលក្រុងឡុងដ៍ បាននិយាយកាលពីព្រឹកថ្ងៃពុធ (ទី១២ ខែកក្កដា) ថា ខ្លួនបានបញ្ចប់ការវាយតម្លៃលើការចោទប្រកាន់នានា ហើយបានរកឃើញថា មិនមានភ័ស្តុតាងណាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ ត្រូវបានប្រព្រឹត្តនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm