ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ( គ.ជ.អ.ស) នៅព្រឹកថ្ងៃទី១៣ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ លើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៣។ កិច្ចពិគ្រោះយោបល់នេះ រៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការ
សេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញកិច្ច ដោយមានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN ESCAP ។






