រាជរដ្ឋាភិបាលឧបត្ថម្ភធុនលើវិស័យអគ្គិសនីចំនួន ១៥០លានដុល្លារ ដើម្បីគាំទ្រស្ថិរភាពសេដ្ឋកិច្ច-សង្គម

2023/07/13 05:39:59 pm        389

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ បានឧបត្ថម្ភធុនជំនួសលើវិស័យអគ្គិសនី ចំនួន ១៥០ លានដុល្លារអាមេរិក ស្របពេលថ្លៃ ដើមផលិតបានហក់ឡើងខ្ពស់ ដើម្បីគាំទ្រដល់ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច-សង្គម​ និងជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជាប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជាអគ្គនាយកអគ្គិសនីកម្ពុជា ​លើកឡើងថា ​គោលនយោបាយរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​គឺមិនឲ្យថ្លៃភ្លើងឡើងចំពោះប្រជាជន អ្នកធ្វើ សេវាកម្ម រោងចក្រ សហគ្រាស រួមទាំងវិស័យកសិកម្មផងដែរ។ ដូច្នេះថ្លៃអគ្គិសនីរបស់កម្ពុជា នៅតែមានតម្លៃទាប ។ គិតក្នុងបំណាច់ឆ្នាំ ២០២៣ នេះ អគ្គិសនីកម្ពុជា នឹងខាតថវិការ ក្នុងរង្វង់ប្រមាណ ១៥០ លាន​ដុល្លាអាមេរិក នេះជា​បន្ទុកឧបត្ថម្ភធុនជំនួសរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា ពាក់ព័ន្ធការខាងបង់ក្នុងវិស័យអគ្គិសនីនេះ គឺដោយសាររាជរដ្ឋាភិបាល​មាន​គោលការណ៍មិនឡើងថ្លៃអគ្គិសនី ​ដើម្បីធ្វើយ៉ាងណា ​គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បី​ស្ថិរភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន​ និងស្របពេលថ្លៃ នៃការផលិត​បាន​ហក់ឡើងខ្ពស់។ ជាក់ស្តែងគោលនយោបាយជួយចេញខាតជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគនេះ គឺបានដោះស្រាយជូន ​ប្រជាពលរដ្ឋមួយជំហ៊ានធំ ​ក្នុងនោះសម្រាប់ពេលខាងមុខ រាជរដ្ឋាភិបាល​នៅបន្តការខិតខំប្រឹងប្រែង ​ធ្វើយ៉ាងណាមិនឲ្យអគ្គិសនីឡើងថ្លៃ។

ទាក់ទិនវិស័យអគ្គិសនីនេះ, ឯកឧត្តម កែវ រតនៈ បញ្ជាក់ឲ្យដឹងថា ​គិតមកដល់ពេលនេះ ថ្លៃ​អគ្គិសនីនៅលើពិភពលោក​ ក៏ដូចនៅក្នុងតំបន់ អាស៊ានមួយចំនួន បានកំពុងបន្តឡើងថ្លៃ ជាក់ស្តែង​នៅប្រទេសវៀតណាមជាដើម ​បានកំពុងខ្វះថាមពលសម្រាប់ការផ្គត់ផ្គង់ និងកំពុងដំ ឡើងថ្លៃ​អគ្គិសនីផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm