អាមេរិក៖ ការគាំទ្រជាសាធារណៈលើប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានបន្តស្ថិរភាពនៅ ៤០ភាគរយនៅដើមខែកក្កដា ជិតដល់កម្រិតទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដោយសារការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច បានបន្តបង្កបញ្ហាដល់ប្រជាជនអាមេរិក នេះបើយោងតាមការស្ទង់មតិរបស់ Reuters/Ipsos នៅសប្តាហ៍នេះ។

ការស្ទង់មតិតាមអ៊ីនធឺណិតរយៈពេលបីថ្ងៃ ដែលបានសួរជនជាតិអាមេរិកថា«តើអ្នកយល់ព្រម ឬមិនយល់ព្រមចំពោះវិធីដែលលោកបៃដិន កំពុងគ្រប់គ្រងការងាររបស់លោកក្នុងនាមជាប្រធានាធិប តី?» ហើយបានបញ្ចប់កាលពីថ្ងៃចន្ទ បង្ហាញពីការថយចុះតិចតួចពីការបញ្ជាក់ពីការគាំទ្រ៤១ភាគរយរបស់លោក កាលពីមួយខែមុន នៅក្នុងការស្ទង់មតិដែលមានអត្រាលម្អៀង០,៣ភាគរយ។
ចំនួនអ្នកឆ្លើយសំណួរច្រើនបំផុត គឺ ២១ភាគរយ បានលើកឡើងពីសេដ្ឋកិច្ចថា ជាកង្វល់ចម្បងរបស់ពួកគេ បន្ទាប់មក១៥ភាគរយដែលបានលើកឡើងពីអំពើឧក្រិដ្ឋកម្ម ឬអំពើពុករលួយ៕