យោងតាម ASEAN Football បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC ) បានសម្រេចពិន័យកីឡាករ ឥណ្ឌូនេស៊ីបីរូប និងមន្តី្រ៤រូប និងគ្រូបង្វឹក ខណៈកីឡាករថៃពីររូប មន្ត្រីប្រាំរូប និងគ្រូៗបង្វឹក ក៏រងការពិន័យដែរ។
AFC បានសម្រេចពិន័យបញ្ឈរជើងកីឡាករឥណ្ឌូនេស៊ី Agung Bagus Fawwazi ៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអាមេរិក, កីឡាករKomang Teguh ៦ប្រកួត និងថវិកា ១០០០ដុល្លារអាមេរិក និងកីឡាករ Taufany Muslihuddin ៦ប្រកួតដែរ។ មន្ត្រីក្រុម និងគ្រូបង្វឹក ដែលរងពិន័យរួមមាន លោកSahari Gultom ៦ប្រកួត ឯលោក Tegar Diokta, Ahmad Nizar និងលោកToid Sarnadi ជាប់បម្រាម៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអាមេរិកដូចៗគ្នា។
ចំនែកខាងភាគីថៃ AFC បានសម្រេចពិន័យលើកីឡាករ Soponwit Rakyart មិនឱ្យលេង៦ប្រកួត និង១០០០ដុល្លារអាមេរិក និងកីឡាករ Chayapipat Supunpasuch ៦ប្រកួតដេរ។ រីឯមន្ត្រីគ្រូបង្វឹករួមមាន Pattarawut Wongsriphuek និង Mayeid Mad-Adam រងពិន័យ៦ប្រកួត និងពិន័យជាប្រាក់១០០០ដុល្លារអារិក។ សម្រាប់ Purachet Todsanit, Prueangna និងBamrung Boonprom ជាប់បម្រាម៦ប្រកួតម្នាក់ដែរ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏បានពិន័យសមាគមបាល់ទាត់ប្រទេសថៃ (The Football Association of Thailand) នូវទឹកប្រាក់១០ ០០០ដុល្លារអាមេរិកផងដែរ៕
