ថៃ៖ អ្នកធ្វើកំណែទម្រង់ ដែលជាអ្នកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ កាលពីខែឧសភា ប្រឈមការបោះឆ្នោតមិនច្បាស់លាស់ខណៈលោកឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅពេលបើកប្រជុំសភា។
លោក Pita Limjaroenrat បានទទួលជោគជ័យ ខណៈក្រុមអ្នកបោះឆ្នោតច្រានចោលរបបដឹកនាំដោយយោធា ដែលបានដឹកនាំប្រទេសចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
ប៉ុន្តែ លោកចាំបាច់ត្រូវមានការគាំទ្រពីក្រុមសមាជិកដែលត្រូវបានតែងតាំងដោយក្រុមមេដឹកនាំយោធាដើម្បីទទួលបានសំឡេងភាគច្រើន។

លោក Pita ក៏បានប្រឈមការប្រកួតប្រជែងខាងផ្លូវច្បាប់នៅនាទីចុងក្រោយផងដែរ ដែលអាចដកសមាជិកភាពពីរូបលោក។
សម្ព័ន្ធភាពរបស់លោក មាន៣១២សំឡេង ដែលខ្វះ៦៤សំឡេងនៃសំឡេងសរុបចំនួន៣៧៦ ដែលត្រូវការដើម្បីជ្រើសរើសជានាយករដ្ឋមន្ត្រី។
ក្រៅពីការបោះឆ្នោត ដែលត្រូវការ លោក Pita អាចប្រឈមនឹងបញ្ហាមួយទៀតចំពោះមហិច្ឆិតារបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ នៅពេល តុលាការធម្មនុញ្ញអភិរក្សនិយម បានទទួលយកសំណើពីគណៈកម្មការរៀបចំការបោះឆ្នោត ដែលលោកអាចត្រូវបានដកបេក្ខភាពរបស់លោក៕
