ថៃ៖♪ លោក Pita Limjaroenrat ដែលសង្ឃឹមថានឹងក្លាយជានាយករដ្ឋមន្រ្តីថៃនោះ បានប្រឈមនឹងការធ្វើតេស្តដ៏សំខាន់មួយក្នុងជីវិតនយោបាយរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលសភានឹងបោះឆ្នោតប្រកបដោយហានិភ័យខ្ពស់ លើតំណែងនាយករដ្ឋមន្រ្តី ដែលអាចធ្វើតេស្តសាមគ្គីភាពសម្ព័ន្ធមិត្ត ៨គណបក្សរបស់លោក ។

មេដឹកនាំវ័យ៤២ឆ្នាំរបស់គណបក្សឈ្នះឆ្នោតដ៏គួរភ្ញាក់ផ្អើលដំណើរឆ្ពោះទៅមុខម្នាក់នេះ ត្រូវបានគេរំពឹងថានឹងក្លាយជាបេក្ខជនតែម្នាក់គត់នៅការបោះឆ្នោសភាថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកប្រឈមនឹងការលំបាកធំ ក្នុងការទទួលបានសំឡេងគាំទ្រត្រូវការជាងពាក់កណ្តាលនៅក្នុងសភាទាំង ២ដែលមានសមាជិក ៧៥០នាក់ ។
គណបក្សសេរីដំណើរឆ្ពោះទៅមុខ និងសម្ព័ន្ធមិត្ត Pheu Thai ដែលបានផ្តួលគណបក្សអភិរក្សនិយមគាំទ្រដោយយោធា នៅការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា កន្លងទៅនោះ ត្រូវបានគេមើលឃើញថាជាអ្នកទម្លាក់រដ្ឋាភិបាលមួយដែលដឹកនាំ ឬគាំទ្រដោយយោធារាជានិយមអស់រយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ តុលាការធម្មនុញ្ញថៃ បានទទួលយកពាក្យបណ្តឹងប្រឆាំងនឹងគណបក្សដំណើរឆ្ពោះទៅមុខរបស់លោក Pita ពាក់ព័ន្ធនឹងផែនការរបស់ពួកគេក្នុងការធ្វើវិសោធនកម្មលើច្បាប់ដ៏តឹងរឹងដែលហាមប្រាមការប្រមាថព្រះមហាក្សត្រ ពោលគឺរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ណែនាំឲ្យតុលាការជម្រុះលោក Pitaជាតំណាងរាស្រ្ត ដោយសារបំពានលើភាគហ៊ុន ៕
