កូរ៉េខាងជើង បាញ់មីស៊ីល ICBM ស្របពេលដែលមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនចូលរួមជំនួបនៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ

2023/07/13 12:30:31 pm        203

កូរ៉េខាងជើង៖  កាលពីថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBMចូលទៅក្នុងសមុទ្រជិតតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ជាហេតុធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីក្រុមមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ដែលបានជួបជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ។  

ការបាញ់មីស៊ីលនេះដែរ បានកើតមានឡើង ក្រោយការតវ៉ាដ៏ក្តៅគគុកពីកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយទីក្រុងព្យុងយ៉ាង ចោទប្រកាន់ថា យន្តហោះចារកម្មអាមេរិក បានបំពានលើដែនអាកាសនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាថ្កោលទោសដំណើរទស្សនកិច្ចកាលពីពេលកន្លងទៅរបស់នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកទៅកាន់កូរ៉េខាងត្បូង ហើយពួកគេសន្យាថា នឹងចាត់វិធានការប្រតិកម្មវិញ ។  

រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បាននិយាយថា មីស៊ីល ICBMបានហោះរយៈពេល ៧៤នាទី នៅលើរយៈកម្ពស់ ៦ពាន់គ.ម និងហោះបានចម្ងាយ ១ពាន់គ.ម ដែលវាគឺជាការហោះហើរយូរជាងគេបំផុតពុំធ្លាប់ដែលមានសម្រាប់មីស៊ីលកូរ៉េខាងជើង ។  

ស្របពេលនោះដែរ ក្រុមឆ្មាំល្បាតឆ្នេរជប៉ុន បានព្យាករណ៍ថា មីស៊ីលមួយគ្រាប់នេះ បានធ្លាក់នៅចម្ងាយប្រហែល ៥៥០គ.ម ភាគខាងកើតឧបទ្វីបកូរ៉េ ។  

គួរឲ្យដឹងថា កាលពីខែមេសាកន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ICBMដើរដោយថាមពលឥទ្ធនៈរឹងលើកដំបូងរបស់ខ្លួនពុំធ្លាប់ដែលមានពីមុន ដែលជាការបាញ់សាកល្បងមួយក្នុងចំណោមការបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ក្នុងឆ្នាំនេះ ។  

ក្រុមអ្នកវិភាគ មានជំនឿថា មីស៊ីល ICBM របស់កូរ៉េខាងជើង អាចហោះឆ្ងាយគ្រប់គ្រាន់ក្នុងការវាយប្រហារគោលដៅនៅកន្លែងណាមួយក្នុងទឹកដីសហរដ្ឋអាមេរិក ហើយរដ្ឋឯការមួយនេះ ទំនងជាបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបំពាក់លើរ៉ុក្កែត ៕

អត្ថបទដែលទាក់ទង

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងធនធានមនុស្ស​វ័យក្មេង​របស់​កម្ពុជា
2025/04/01 12:02:00 pm        1
ជីវប្រវត្តិសង្ខេប ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៧នាទី ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ
2025/03/28 04:32:15 am        1
ឯកឧត្តម ហ៊ុន ម៉ានី មានការ​អាឡោះអាល័យ ខណៈអ៊ំប្រុស ហ៊ុន សាន បានទទួលមរណភាព និងបន្សល់ទុកនៅស្នាមញញឹម និងដំបូន្មានជាច្រើន
2025/03/28 04:20:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអង្គទូត និងក្រសួងស្ថាប័ន បន្តចូលរួមគោរពគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ាឧត្តម​មេត្រី​វិសិដ្ឋ ហ៊ុន សាន

2025/04/01 12:09:50 pm
​លោក Trump និយាយថាលោកមាន «ចិត្តល្អ» តាមរយៈការដំឡើងពន្ធ ខណៈពេលវេលាកំណត់ជិតចូលមកដល់
2025/04/01 12:08:40 pm
​ឯកអគ្គរដ្ឋទូតអូស្ត្រាលី ស្ងើចសរសើរចំពោះសម្ទុះនៃការអភិវឌ្ឍ និងធនធានមនុស្ស​វ័យក្មេង​របស់​កម្ពុជា
2025/04/01 12:02:00 pm
​អង្គការឃ្លាំមើលនៅប្រទេសថៃ បង្ហាញការព្រួយបារម្ភលើអគារដែលបានបាក់រលំក្នុងការរញ្ជួយដី
2025/04/01 11:55:45 am
​នគរបាលប្រទេសហ្ស៊ីមបាបវ៉េ ប៉ះទង្គិចជាមួយក្រុមបាតុករ ខណៈការតវ៉ាផ្ទុះឡើងក្នុងរដ្ឋធានី
2025/04/01 11:47:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/29 12:38:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/26 07:19:36 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/27 03:51:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/31 07:17:22 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/27 05:09:06 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am