រលកកម្តៅដែលបានអូសបន្លាយពេល បានគ្របដណ្តប់លើផ្នែកមួយចំនួនរបស់សហរដ្ឋអាមេរិកដែលលាតសន្ធឹងពីរដ្ឋកាលីហ្វ័រនីញ៉ាទៅដល់រដ្ឋហ្វ្លរីដាភាគខាងត្បូងកាលពីថ្ងៃពុធ ដោយក្រុមអ្នកព្យាករណ៍រំពឹងថាសីតុណ្ហភាពអាចបង្កើនកំណត់ត្រាខ្ពស់នៅក្នុងផ្នែកខ្លះនៅភាគនិរតីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

អង្គភាពសេវាអាកាសធាតុជាតិ បានចេញសេចក្តីណែនាំកម្តៅខ្ពស់ ការតាមដាននិងការព្រមាន សម្រាប់តំបន់មួយចំនួនដែលមានពលរដ្ឋអាមេរិកប្រមាណ ១០០ លាននាក់រស់នៅ។ ស្ថានភាពក្តៅខ្លាំង ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់នៅចុងសប្តាហ៍នេះ និងបន្តទៅសប្តាហ៍ក្រោយ។
ខណៈសីតុណ្ហភាពឡើងកម្តៅខ្លាំងបានគ្របដណ្តប់ផ្នែកជាច្រើនរបស់ប្រទេស ដែលរដ្ឋវើម៉ិន(Vermont) និងរដ្ឋភាគឦសានផ្សេងទៀត ស្ទើរតែគ្មានពេលវេលាដើម្បីសង្គ្រោះពីទឹកជំនន់ជាប្រវត្តិសាស្ត្រនៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលអង្គភាពសេវាអាកាសធាតុជាតិព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងផ្នែកនៃតំបន់ New England ជាកន្លែងទន្លេនិងខ្សែទឹកហូរ ឡើងខ្ពស់រួចទៅហើយ។ ទឹកជន់លិចបានប្រែក្លាយទីក្រុង Montpelier រដ្ឋVermont ទៅជាផ្លូវទឹកកួចនិងល្អក់ ផ្លូវនានារងការបំផ្លាញ។
ក្រុមមន្ត្រីបានប្រាប់ពលរដ្ឋ ៨.០០០នាក់ក្នុងទីក្រុងឱ្យដាំទឹកមុនពេលប្រើប្រាស់វា រហូតដល់មានការជូនដំណឹងបន្ថែម។
