អង្គការសហប្រជាជាតិ និយាយកាលពីថ្ងៃពុធថា ប្រជាជនប្រមាណ៧៣៥លាននាក់នៅទូទាំងពិភពលោក ប្រឈមភាពអត់ឃ្លានធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២២ ជាតួលេខខ្ពស់ច្រើនជាងមុនពេលជំងឺរាតត្បាត Covid-19 ដែលគំរាមកំហែងដល់ភាពរីកចម្រើនឆ្ពោះទៅរកគោលដៅសកលដើម្បីបញ្ចប់ភាពអត់ឃ្លាន នៅត្រឹមឆ្នាំ២០៣០។

អង្គការសហប្រជាជាតិ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំឆ្នាំស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងរបាយការណ៍ពិភពលោកថា និន្នាការកើនឡើងជាច្រើន ក្នុងអត្រាភាពអត់ឃ្លានមានកម្រិតធ្លាក់ចុះកាលពីឆ្នាំមុន ខណៈប្រទេសជាច្រើនស្តារឡើងវិញផ្នែកសេដ្ឋកិច្ចពីជំងឺរាតត្បាត ប៉ុន្តែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងសម្ពាធរបស់ខ្លួនលើស្បៀងអាហារនិងតម្លៃថាមពល ធ្វើឲ្យប៉ះពាល់ដល់ការទទួលបានមួយចំនួន។
របាយការណ៍និយាយថា លទ្ធផលគឺថា តាមការប៉ាន់ប្រមាណ មនុស្ស១២២លាននាក់ស្ថិតនៅក្នុងភាពក្រីក្រក្នុងឆ្នាំ២០២២ ច្រើនជាងក្នុងឆ្នាំ២០១៩ ហើយពិភពលោកចេញឆ្ងាយពីដំណើរការដើម្បីបំពេញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ នៃការបញ្ចប់ភាពអត់ឃ្លាននៅត្រឹមឆ្នាំ២០៣០។
របាយការណ៍និយាយថា ការជំរុញសំខាន់នៃភាពអត់ឃ្លានសកលក្នុងបណ្តាឆ្នាំថ្មីៗនេះ គឺការរំខានជំរុញដោយជម្លោះចំពោះជីវភាពរស់នៅ បញ្ហាអាកាសធាតុដែលបានគំរាមដល់ផលិតកម្មកសិកម្ម និងភាពលំបាកផ្នែកសេដ្ឋកិច្ច ដែលបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយជំងឺរាតត្បាត។
