ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្វាគមន៍ការធានាសន្តិសុខរយៈពេលវែងពីបណ្តាមេដឹកនាំក្រុមប្រទេសG7។
លោក Zelenskyy បានចូលរួមក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ នៅក្នុងប្រទេសលីទុយអានី ដែលបានបញ្ចប់ទៅកាលពីថ្ងៃពុធ ដោយគ្មានការចាប់ផ្តើមទម្រង់ការសម្រាប់សមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសម្ព័ន្ធនេះ ឬគ្មានការបង្ហាញពីកាលបរិច្ឆេទសម្រាប់ការធ្វើដូច្នេះ។

ក្រុមប្រទេសG7 បានចេញសេចក្តីប្រកាសរួម នៅក្រៅកិច្ចប្រជុំកំពូល។ ពួកគេបានសន្យាការគាំទ្ររយៈពេលវែងសម្រាប់ប្រទេសអ៊ុយក្រែន រួមទាំងការទទួលបានកងកម្លាំងប្រកបដោយចីរភាពមានសមត្ថភាពទប់ទល់ការវាយលុករបស់រុស្ស៊ីនៅពេលអនាគត។
លោក Zelenskyy និយាយថា សម្រាប់លើកដំបូងចាប់តាំងពីឯករាជ្យភាពរបស់យើង យើងបានបង្កើតមូលដ្ឋានគ្រឹះនៃសន្តិសុខសម្រាប់អ៊ុយក្រែនលើផ្លូវរបស់ខ្លួនឆ្ពោះទៅរកសម្ព័ន្ធយោធាណាតូ។

លោកនិយាយថា ទាំងនេះគឺជាការធានាសន្តិសុខដ៏រឹងមាំដែលអះអាងដោយប្រទេសលទ្ធិប្រជាធិបតេយ្យកំពូលទាំង៧របស់ពិភពលោក។
សារព័ត៌មានរ៉យទ័រនិងសារព័ត៌មានដ៏ទៃទៀត រាយការណ៍ថា រដ្ឋធានីគីវ របស់អ៊ុយក្រែន ស្ថិតក្រោមការវាយប្រហារដោយយានដ្រូនសម្រាប់យប់ទី៣ជាប់ៗគ្នា មុនពេលព្រឹកព្រលឹមនៅថ្អៃព្រហស្បតិ៍នេះបណ្តាលឲ្យមនសុ្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់៤នាក់រងរបួស។
ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី ស្របពេលជាមួយកិច្ចប្រជុំកំពូករបស់សម្ព័ន្ធណាតូ ដែលត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងរារាំងសម្ព័ន្ធយោធានេះមិនឲ្យផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀត ដល់អ៊ុយក្រែន។