
គណៈកម្មាធិការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានយល់ព្រមកម្មវិធីប្រាក់សង្រ្គោះ ៣ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន ដែលនឹងបញ្ចេញសាច់ប្រាក់ភ្លាមៗចំនួន ១,២ពាន់លានដុល្លារ ដើម្បីជួយធ្វើឲ្យស្ថិរភាពសេដ្ឋកិច្ចគ្មានសុខភាពរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ។ នេះបើយោងតាមការអះអាងរបស់ម្ចាស់កម្ចី បានឲ្យដឹងកាលពីថ្ងៃពុធ ។
ប៉ាគីស្ថាន និងមូលនិធិឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកកាលពីខែមុន នឹងទទួលបានកិច្ចព្រមព្រៀងរយៈពេលខ្លី ដែលនឹងទទួលបានការផ្តល់មូលនិធិច្រើនជាងការំពឹងទុកសម្រាប់ប្រទេសដែលមានពលរដ្ឋ ២៣០លាននាក់មួយនេះ ។
ប្រទេសប៉ាគីស្ថាន បានប្រឈមនឹងតុល្យភាពដ៏ធ្ងន់ធ្ងរនៃវិបត្តិទូទាត់ ដែលគ្រប់គ្រាន់សម្រាប់តែទុនបម្រុងធនាគារកណ្តាលប៉ុណ្ណោះ ដើម្បីធានាដល់ការនាំចេញរយៈពេល ១ខែ ។
ការយល់ព្រមរបស់គណៈកម្មាធិការ IMF គឺត្រូវការជាចាំបាច់ មុនពេលផ្តល់ប្រាក់ដំបូង ក្នុងនោះប្រាក់ដែលនៅសល់នឹងមកដល់តាមក្រោយជាបណ្តើរៗ ។
ម្ចាស់កម្ចីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គណៈកម្មាធិការប្រតិបត្តិ IMFបានយល់ព្រមលើកិច្ចព្រមព្រៀងបម្រុង(SBA)រយៈពេល ៩ខែតម្លៃ ៣ពាន់លានដុល្លារ សម្រាប់ប៉ាគីស្ថាន ដើម្បីគាំទ្រដល់កម្មវិធីស្ថិរភាពសេដ្ឋកិច្ចរបស់ក្រុមអាជ្ញាធរ ។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif និយាយថា ប្រាក់សង្រ្គោះនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចខិតខំរបស់រដ្ឋាភិបាល ក្នុងការធ្វើឲ្យស្ថិរភាពសេដ្ឋកិច្ច និងសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ៕