
អ្នកជំនាញម្នាក់ និងសកម្មជនសន្តិភាពម្នាក់មកពីប្រទេសបែលហ្ស៊ិក បានលើកឡើងពីហានិភ័យដែលកំពុងបន្តដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ-NATO) ផ្តោតលើពិភពលោកហួសពីដែនប្រវត្តិសាស្ត្ររបស់ខ្លួននៅអាមេរិកខាងជើង និងអឺរ៉ុបខាងលិច ដោយព្រមានពីផលប៉ះពាល់ដែលអាចកើតមានចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដោយសម្ព័ន្ធភាពយោធាមួយនេះដើម្បីបន្តការពង្រីកនៅតំបន់ខាងកើត។
លោក Tom Sauer សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយអន្តរជាតិនៅសាកលវិទ្យាល័យ Antwerp បានប្រាប់សម្ព័ន្ធផ្សព្វផ្សាយចិន(CMG)ថា ការយល់ព្រមរបស់ណាតូក្នុងការចូលជាសមាជិកសម្រាប់បណ្តាប្រទេសអតីតប្លុកវ៉ាសូវី (Warsaw) និងការដាក់បញ្ចូលប្រទេសអាស៊ីប៉ាស៊ីហ្វិកក្នុងភាពជាដៃគូសន្ទនានាពេលថ្មីៗនេះបានប្រថុយដាក់សម្ព័ន្ធភាពយោធាមួយនេះជា 'នគរបាលពិភពលោក'។
លោក Ludo De Brabander ប្រធានអង្គការសន្តិភាពបែលហ្ស៊ិក Vrede vzw បាននិយាយថា ទោះបីជាមានការគាំទ្រពីបណ្ដាមេដឹកនាំលោកខាងលិចក្នុងការទទួលយកអ៊ុយក្រែនជាសមាជិកថ្មីក៏ដោយ ក៏សម្ព័ន្ធភាពយោធាមួយនេះ ទំនងជានឹងពន្យារពេលការសម្រេចនេះ ព្រោះខ្លាចមានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះដែលកំពុងបន្តរបស់ប្រទេសនោះជាមួយរុស្ស៊ី។
ចាប់តាំងពីឆ្នាំ១៩៩៩មក ប្រទេសនានានៅទូទាំងអឺរ៉ុបខាងកើត បានដាក់ពាក្យចូលជាសមាជិកអង្គការ ដែលមានន័យថាសមាជិកសម្ព័ន្ធភាពយោធាមួយនេះកំពុងមានទំនាក់ទំនងបញ្ហាផ្សេងៗផ្ទាល់ជាមួយប្រទេសរុស្ស៊ី៕