
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី Saifuddin Nasution Ismail បានបញ្ជាក់កាលពីថ្ងៃពុធ (ទី១២ កក្កដា)ថា អតីតមេធាវីរបស់គម្រោងមូលនិធិធនាគារអភិវឌ្ឍន៍1Malaysia Development Berhad (1MDB) លោកស្រី Jasmine Loo Ai Swan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ដើម្បីជួយក្នុងការស៊ើបអង្កេតលើការលួចបន្លំមូលនិធិ។
លោកបានបន្ថែមថា តាមរយៈមេធាវីរបស់គាត់ លោកស្រី Loo ត្រូវបានគេនិយាយថា មានឆន្ទៈ សហការជាមួយនឹងការស៊ើបអង្កេតរបស់នរគបាលក្នុងសំណុំរឿង1MDB ។
លោកបាននិយាយដោយមិនបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតថា៖«លោកស្រី Loo នឹងជួយនគរបាលនិងរដ្ឋាភិបាលម៉ាឡេស៊ី (ដើម្បី) ស៊ើបអង្កេតលើករណី1MDB» រួមទាំងរយៈពេលឃុំខ្លួនរបស់គាត់ផង ដែរ។
កាលពីថ្ងៃទី២០ ខែមករា តុលាការកំពូលទីក្រុងគូឡាឡាំពួ បានអនុញ្ញាតឱ្យដាក់ពាក្យសុំរបស់តំណាងអយ្យការ រឹបអូសរថយន្តទំនើបចំនួនពីរគ្រឿង និងប្រាក់ចំនួន ២២.៦០០ រីងហ្គីត (៤.៨៦០ ដុល្លារអាមេ រិក) ដែលជាកម្មសិទ្ធិរបស់លោកស្រីLoo៕