
នៅក្នុងព្រៃអ័ព្ទ ស្ថិតនៅក្រៅរដ្ឋធានី Santiago របស់ប្រទេសឈីលី សត្វខ្លាពូម៉ា ដែលត្រូវបានគេសង្រ្គោះ ដើរកាត់ដើមឈើដែលមានស្លឹកលាស់ច្រើន ស្ថិនៅជុំវិញជម្រកសត្វ Refugio Animal Cascadaគឺជាទីជម្រកមួយគេសង្ឃឹមថានឹងស្តារនិតិសម្បទា និងផ្តល់ជាទីជម្រកដល់ជីវិតសត្វព្រៃ ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសមួយនេះ។
ជម្រកសត្វព្រៃនេះ ដែលបានបើកដំបូងកាលពីរយៈពេល ២ទសវត្សរ៍មុន ត្រូវបានគេមើលឃើញថាជាជម្រកថ្មីនៅក្នុងឆ្នាំនេះ បន្ទាប់ពីភ្លើងឆេះព្រៃឥតឈប់ឈរកាលពីពេលថ្មីៗកន្លងទៅ គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់ខ្លាំង ។
ភ្លើងឆេះព្រៃ បានឆាបឆេះដីព្រៃឈីលី កាលពីដើមឆ្នាំនេះ ហើយនិងបំផ្លិចបំផ្លាញដីព្រៃទ្រង់ទ្រាយធំនៅទូទាំងប្រទេស មិនត្រឹមតែធ្វើឲ្យមនុស្សគ្មានផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែបានបំផ្លិចបំផ្លាញជម្រកសត្វព្រៃផងដែរ ។
រយៈពេលជាច្រើនខែក្រោយមក តំបន់ភាគកណ្តាលឈីលី បានរងគ្រោះវិបត្តិអាកាសធាតុដ៏អាក្រក់មួយទៀត ដែលជាស្ថានភាពអាកាសធាតុដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺភ្លៀងធ្លាក់ខ្លាំង ហើយទឹកជំនន់ បង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស និងសត្វ ។
សូមបញ្ជាក់ថា ក្នុងចំណោមសត្វព្រៃនៅជម្រក Refugio Animal Cascadaដែលមានន័យថា “ជម្រកសត្វទឹកជ្រោះ” គឺរួមមានសត្វកញ្រ្ជោង ស្ទាំង ទីទុយ និងសត្វខ្លាពូម៉ា ៕