
មន្ត្រីនៅកន្លែងកើតហេតុ បាននិយាយថា បាតុករគប់ដុំថ្ម បានប៉ះទង្គិចជាមួយនគរបាល ក្នុងទីក្រុងនានារបស់ប្រទេសកេនយ៉ា កាលពីថ្ងៃពុធ (ទី១២ កក្កដា) ហើយមនុស្សពីរនាក់ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងការតវ៉ាជុំទីពីរ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ប្រឆាំងនឹងការដំឡើងពន្ធ។
ការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយចំនួន បានកើតឡើងនៅលើផ្លូវល្បឿនលឿន ដែលភ្ជាប់ទីក្រុងណៃរ៉ូប៊ីទៅកាន់អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន។
នគរបាលដែលដើរល្បាតតាមផ្លូវល្បឿនលឿននោះ ដោយពុំបានបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Reutersថា ពួកគេ បានបាញ់សម្លាប់បាតុករពីរនាក់ ខណៈដែលពួកគេព្យាយាមរុញច្រានហ្វូងមនុស្សដែលកំពុងបន្តដំណើរទៅមុខ។
រដ្ឋាភិបាលនិយាយថា ការដំឡើងពន្ធ ដែលរួមមានការបង្កើនពន្ធប្រេងទ្វេដង និងប្រមូលពន្ធ ដើម្បីផ្តល់មូលនិធិដល់លំនៅឋានដែលមានតម្លៃសមរម្យ គឺចាំបាច់ ដើម្បីដោះស្រាយការកើនឡើងនៃការសងបំណុល និងដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមបង្កើតការងារ៕